វត្ថុចូលទៅក្នុងត្រចៀកអាចបណ្តាលអោយឈឺ និងបាត់បង់ការលឺបាន។ ជាធម្មតា អ្នកនឹងដឹងប្រសិនបើមានវត្ថុមួយធ្វើអោយស្ទះក្នុងត្រចៀករបស់អ្នកនោះ, ប៉ុន្តែចំពោះកុមារតូចវិញ មិនបានប្រុងប្រយ័ត្នអំពីបញ្ហានេះទេ។
ប្រសិនបើវត្ថុមួយក្លាយជានៅក្នុងត្រចៀករបស់អ្នក, សូមធ្វើតាមរបៀបខាងក្រោមនេះ៖
- សូមកុំពិនិត្យត្រចៀកដោយប្រើឧបករណ៍ៈ កុំព្យាយាមយកវត្ថុដែលនៅក្នុងត្រចៀកចេញដោយការប្រើប្រាស់សំឡីត្បាល់ ឬប្រដាប់ចាប់ ឬអ្វីផ្សេងទៀត។ ការធ្វើរបៀបនេះគឺជាហានិភ័យក្នុងការរុញវត្ថុចូលទៅក្នុងត្រចៀករឹតតែជ្រៅ និងធ្វើអោយខូចត្រចៀកកណ្តាលទៀតផង
- សូមយកវត្ថុដែលនៅក្នុងត្រចៀកចេញប្រសិនបើអាចៈ ប្រសិនបើអ្នកមើលឃើញវត្ថុនោះច្បាស់, ងាយយកបាន និងអាចត្រូវបានយកបានដោយស្រួលដោយដង្កៀបគាបសក់នោះ, សូមយកវាចេញថ្នមៗ
- ព្យាយាមប្រើមធ្យោបាយនៃការផ្អៀងៈ សូមផ្អៀងក្បាលទៅខាងត្រចៀកដែលវត្ថុត្រូវបានចូលដើម្បីសាកល្បងក្នុងការអោយធ្លាក់វត្ថុចេញមកក្រៅ
- សូមប្រើប្រេងៈ ប្រសិនបើវត្ថុនោះគឺជាសត្វល្អិត, ផ្អៀងក្បាល ដូចនេះត្រចៀកដែលមានសត្វល្អិតឡើងមកលើ។ ព្យាយាមធ្វើអោយសត្វល្អិតអណ្តែតឡើងលើដោយដាក់សារធាតុរាវដូចជា ប្រេងអូលីវជាដើមទៅក្នុងត្រចៀក។ ប្រេងគួរតែក្តៅល្មម ប៉ុន្តែមិនក្តៅនោះទេ។ នៅពេលដែលអ្នកចាក់ប្រេង, អ្នកអាចបន្ថយការចូលរបស់ប្រេងដោយតម្រង់ទៅលើបំពង់ត្រចៀក។ ទាញស្លឹកត្រចៀកថ្នមៗទៅក្រោយ ហើយទាញឡើងលើចំពោះមនុស្សធំ ឬទាញទៅក្រោយ ឬទៅក្រោមចំពោះកុមារ។ សត្វល្អិតគួរតែស្លាប់ និងអាចអណ្តែតដោយប្រេងនោះពេលដែលផ្អៀងត្រចៀកមកវិញ។ សូមកុំប្រើប្រេងទៅលើវត្ថុអ្វីក្រៅពីសត្វល្អិតអោយសោះ។ សូមកុំប្រើមធ្យោបាយនេះប្រសិនបើសង្ស័យថាត្រចៀករបស់កុមារធ្លាយ, ឈឺ, ហូរឈាម ឬមានខ្ទុះនៅក្នុងត្រចៀកនោះ។
ប្រសិនបើមធ្យោបាយទាំងនេះមិនធ្វើអោយអ្នកជំងឺបានធូរស្រាល តែបន្តមានការឈឺត្រចៀក, ថយចុះការស្តាប់លឺ ឬមានអារម្មណ៍មានវត្ថុនៅក្នុងនោះខ្លាំងជាមុនទៅវិញនោះ, សូមទៅជួបនឹងគ្រូពេទ្យ៕