បន្ទាប់ពីត្រូវបានសត្វខាំជាលើកដំបូងមក កន្លែងដែលខាំនោះអាចមានរោគសញ្ញជាការរមាស់ ឬហាក់ដូចជាមានម្ជុលចាក់ឆៀបៗ។ លើសពីនេះទៅទៀត អ្នកជំងឺប្រហែលជាមានអាការៈក្តៅខ្លួន និងឈឺក្បាល។ អ្នកស្រាវជ្រាវអោយយោបល់ថា រោគសញ្ញាទាំងនេះប្រហែលជាកើតក្នុងរយៈ ២ថ្ងៃទៅច្រើនសប្តាហ៍ក្រោយសត្វខាំ។ នេះគឺជាដំណាក់កាលស្រួចស្រាវរបស់ជំងឺ។ ជាអកុសល្យ វានៅមានរយៈពេលផ្សេងមួយទៀតមុននឹងកើតមានរោគសញ្ញាថ្មីទៀត។
វិទ្យាស្ថានជាតិសុខាភិបាលអាមេរិកអោយយោបល់ថា មធ្យមភាគនៃរយៈសម្ងំរបស់ជំងឺឆ្កែឆ្គួតប្រហែលជា ៣ទៅ ៧សប្តាហ៍ ថ្វីបើមានសេចក្តីរាយការណ៍ថាជាមធ្យមគឺ ៧ថ្ងៃទៅ ១០ឆ្នាំ ឬយូរជាងនេះក៏ដោយ។
បើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ហើយនិងវិទ្យាស្ថានជាតិសុខាភិបាល រោគសញ្ញារបស់ជំងឺឆ្កែឆ្គួតលើមានមនុស្សមានដូចជា៖
· ថប់អារម្មណ៍ ស្ត្រេស និងតឹងតែងក្នុងអារម្មណ៍
· រវើរវាយ
· ហៀរទឹកមាត់
· ប្រកាច់
· ឈឺកាន់តែខ្លាំងនៅកន្លែងសត្វខាំ
· ភ្ញាក់ៗ ឬវាយគេវាយឯង
· មើលឃើញអ្វីដែលគេមើលមិនឃើញ ឬលឺអ្វីដែលគេមិនលឺ
· កន្លែងណាមួយនៃរៀងកាយលែងមានញៀន
· សាច់ដុំលែងធ្វើការកើត
· មិនសូវជាក្តៅខ្លួនទេ
· ឈឺសាច់ដុំ
· ស្ពឹក និងមានអារម្មណ៍ថាដូចមានម្ជុលចាក់
· ឈឺនៅកន្លែងខាំ
· សម្រាកមិនកើត អត់ងងុយដេក
· ពិបាកក្នុងការលេបអាហារ (ការលេបអាហារធ្វើអោយបំពង់កឈឺ និងធ្វើអោយមនុស្សនោះខ្លាចទឹក)
នៅពេលរោគសញ្ញាទាំងនេះកើតមានឡើង អ្នកជំងឺទំនងជានឹងអាចស្លាប់ដោយសារជំងឺនេះបាន។ មានមនុស្សតិជាង ១០នាក់ប៉ុណ្ណោះដែលអាចមានជីវិតរស់ក្រោយពីកើតមានរោគសញ្ញារបស់ជំងឺឆ្កែ ឆ្គួតហើយ និងភាគច្រើនអ្នកមានជីវិតរស់តែពីរបីនាក់ប៉ុណ្ណោះដែលធ្លាប់បានទទួលនូវការព្យាបាល ។ នៅពេលអ្នកជំងឺកើតមានរោគសញ្ញារបស់ជំងឺឆ្កែឆ្គួត ការព្យាបាលដ៏ល្អបំផុតគឺជាការថែទាំជំងឺ៕