មនុស្សយើងមិនថានរណាឡើយ តែងតែជួបបញ្ហានៅភ្នែកមួយឬច្រើនក្នុងជីវិត។ អ្នកខ្លះអាចព្យាបាលដោយខ្លួនឯងបាន អ្នកខ្លះអាចនឹងបាត់ទៅវិញដោយខ្លួនឯង ហើយខ្លះទៀតទាល់តែត្រូវការពេទ្យជំនាញព្យាបាលទើបបាន។ ប៉ុន្តែអ្វីដែលពិតជាសំខាន់ និងមិត្រូវភ្លេចនោះគឺរោគសញ្ញានៃជំងឺភ្នែកដែលអ្នកត្រូវតែតាមដានឲ្យបានដិតដល់។ កាលណាយើងអាចរកឃើញជំងឺភ្នែកណាមួយបានទាន់ពេលវេលា និងព្យាបាលដោយគ្រូពេទ្យជំនាញ ភ្នែកនឹងកាន់តែមានសុខភាពល្អវិញលឿន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពី បញ្ហាភ្នែកមួយចំនួន ដែលអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន៖
ឈឺភ្នែក
អាការៈនេះអាចបណ្តាលមកពីការមានរបួសនៅភ្នែកណាមួយនៃគ្រាប់ភ្នែក និងជំងឺនៃការរលាកភ្នែកជាដើម។ ការឈឺភ្នែកនេះក៏អាចកើតមានលើខ្វាក់គោម និងឈឺក្បាលបែបប្រកាំងដែរ។ បើសិនជាការឈឺភ្នែកនេះកើតឡើងជាប់រហូតច្រើនជាងមួយថ្ងៃ យកល្អគួរតែទៅពិគ្រោះជាមួយពេទ្យជំនាញ។
ក្រហមភ្នែក
ការក្រហមភ្នែកអាចកើតឡើងលើជំងឺរលាកប្រស្រីភ្នែក រលាកកញ្ចក់ភ្នែក ខ្វាក់គោម និងជំងឺភ្នែកផ្សេងៗទៀត។ ការដែលមានធូលី ឬអ្វីមួយក្នុងភ្នែក និងការប៉ះទង្គិចភ្នែកក៏អាចបណ្តាលឲ្យក្រហមភ្នែកបានដែរ។
ខ្វាក់មាន់
ខ្វាក់មាន់នេះចង់សម្តៅទៅលើ ការមើលមិនឃើញនៅពេលមេឃងងឹត ហើយរឿងនេះច្រើនតែបណ្តាលមកពីការកង្វះវីតាមីន A។ ដូច្នេះយកល្អគួរតែឲ្យពេទ្យពិនិត្យ និងធ្វើតេស្តលភ្នែករបស់អ្នកផង។ អ្នកជំងឺបែបនេះគួរតែធ្វើយ៉ាងណាចៀសវាងការចេញទៅក្រៅផ្ទះនៅពេលយប់។
ហៀរទឹកភ្នែកច្រើន
ការដែលហូរទឹកភ្នែកច្រើនអាចដោយសារតែមូលហេតុច្រើនប្រភេទដូចជា ប្រតិកម្មអាឡែហ្ស៊ី និងការរលាកភ្នែកផ្សេងៗទៀត ឬអាចដោយសារតែការស្ទះក្នុងប្រព័ន្ធលំហូរទឹកភ្នែក៕