ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺមានរយៈពេល ៤០សប្តាហ៍។ យ៉ាងណាមិញ ដោយសារតែហេតុផលជាច្រើន ទើបធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬកើតមុនកំណត់។ ទារកដែលត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែគឺ គែសម្រាលចេញពីពោះម្តាយនៅអាយុមុន ៣៧សប្តាហ៍។ ដូច្នេះការយល់ដឹងអំពីមូលហេតុ នៃការសម្រាលកូនមិនគ្រប់ខែ អាចជាវិធីមួយជួយដោះស្រាយ និងត្រៀមលក្ខណៈទុកជាមុនបាន។
មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែដូចជា៖
1. ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការលេបថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមានផ្ទៃពោះ។ ដូច្នេះ ចូរចៀសឲ្យឆ្ងាយពីរឿងនេះដើម្បីកុំឲ្យមានផលវិបាកក្នុងពេលមានផ្ទៃពោះ។
2. បើសិនជាម្តាយធាត់ ឬស្គមពេក រាងកាយរបស់គាត់គឺមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការមានផ្ទៃពោះទេ។ ដូច្នេះ ចូរថែរក្សាទម្ងន់ឲ្យមានសុខភាពល្អសិន មុនពេលរៀបគម្រោងមានផ្ទៃពោះ។
3. ស្ថានភាពសុខភាពដូចជា លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងការបង្ករោគអាចចៀសវាងបានតាមរយៈការអនុវត្តន៍អនាម័យ និងរស់នៅប្រកបដោយសុខភាពដូចជា ញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណទៀងទាត់ គេងគ្រប់គ្រាន់ និងបំបាត់ស្ត្រេស។
4. ការថែទាំសុខភាពអំឡុងពេលមានផ្ទៃពោះដ៏ល្អមួយគឺសំខាន់ដូចរបបអាហារល្អក្នុងពេលមានផ្ទៃពោះអញ្ចឹង។ គេអាចនិយាយបានថា ម្តាយត្រូវការការគាំទ្រ និងថែរក្សាច្រើនណាស់ពីប្តី មិត្តស្និទ្ធស្នាល និងក្រុមគ្រួសារ។ ការសម្រាលកូនមិនគ្រប់ខែអាចបណ្តាលមកពីម្តាយធ្លាប់សម្រាលកូនមិនគ្រប់ខែកាលពីពេលមុន។
6. សម្រាប់ស្ត្រីមានកូនភ្លោះចាប់ពីពីរឡើងទៅក៏ប្រឈមមុខតិចតួចនឹងការសម្រាលកូនមិនគ្រប់ខែដែរ។
7. ការមានផ្ទៃពោះភ្លាមៗក្រោយពីសម្រាលកូនមួយរួច ក៏អាចដាក់សម្ពាធលើរាងកាយម្តាយកាន់តែខ្លាំងទៀតដែរ ក្នុងការសម្រាលកូនក្រោយមិនគ្រប់ខែ៕៖
ឈឺភ្នែក
អាការៈនេះអាចបណ្តាលមកពីការមានរបួសនៅភ្នែកណាមួយនៃគ្រាប់ភ្នែក និងជំងឺនៃការរលាកភ្នែកជាដើម។ ការឈឺភ្នែកនេះក៏អាចកើតមានលើខ្វាក់គោម និងឈឺក្បាលបែបប្រកាំងដែរ។ បើសិនជាការឈឺភ្នែកនេះកើតឡើងជាប់រហូតច្រើនជាងមួយថ្ងៃ យកល្អគួរតែទៅពិគ្រោះជាមួយពេទ្យជំនាញ។
ក្រហមភ្នែក
ការក្រហមភ្នែកអាចកើតឡើងលើជំងឺរលាកប្រស្រីភ្នែក រលាកកញ្ចក់ភ្នែក ខ្វាក់គោម និងជំងឺភ្នែកផ្សេងៗទៀត។ ការដែលមានធូលី ឬអ្វីមួយក្នុងភ្នែក និងការប៉ះទង្គិចភ្នែកក៏អាចបណ្តាលឲ្យក្រហមភ្នែកបានដែរ។
ខ្វាក់មាន់
ខ្វាក់មាន់នេះចង់សម្តៅទៅលើ ការមើលមិនឃើញនៅពេលមេឃងងឹត ហើយរឿងនេះច្រើនតែបណ្តាលមកពីការកង្វះវីតាមីន A។ ដូច្នេះយកល្អគួរតែឲ្យពេទ្យពិនិត្យ និងធ្វើតេស្តលភ្នែករបស់អ្នកផង។ អ្នកជំងឺបែបនេះគួរតែធ្វើយ៉ាងណាចៀសវាងការចេញទៅក្រៅផ្ទះនៅពេលយប់។
ហៀរទឹកភ្នែកច្រើន
ការដែលហូរទឹកភ្នែកច្រើនអាចដោយសារតែមូលហេតុច្រើនប្រភេទដូចជា ប្រតិកម្មអាឡែហ្ស៊ី និងការរលាកភ្នែកផ្សេងៗទៀត ឬអាចដោយសារតែការស្ទះក្នុងប្រព័ន្ធលំហូរទឹកភ្នែក៕