បើសិនជាអ្នកមិនចូលចិត្តញ៉ាំបន្លែ ហើយចូលចិត្តញ៉ាំសាច់ក្រហមគ្រប់ប្រភេទខុសៗគ្នា រួមទាំងសាច់គោ និងសាច់ជ្រូកផងដែរនោះ យកល្អគួរតែស្វែងយល់អំពីការបង្ករោគដោយព្រូនសំប៉ែតផងទៅ។ ព្រូនប្រភេទនេះគ្រាន់តែលឺឈ្មោះវាក៏ដឹងថា វាមានលក្ខណៈសំប៉ែតដែរ ហើយវាត្រូវបានគេរកឃើញនៅក្នុងសាច់ដែលឆៅ ជាពីសេសសាច់ជ្រូកតែម្តង។ អាការៈដែលបង្ហាញថា ក្នុងខ្លួនមានព្រូនសំប៉ែត គឺមានលក្ខណៈទូលំទូលាយណាស់ ហើយវាក៏គ្រប់គ្រាន់នឹងការស្វែងរកពេទ្យព្យាបាលដែរ។ យ៉ាងណាមិញ រោគសញ្ញារបស់វាមានដូចជា៖
- ឈឺពោះបែបរមួលៗខ្លាំងក្លា ដែលមិនបាត់វិញក្រោយពីប្រើថ្នាំព្យាបាលរួច
- ស្រកទម្ងន់ខ្លាំង
- លាមកមានឈាម ព្រោះតែព្រូនធ្វើឲ្យពោះវៀនមានដំបៅ
- ក្អួត និងចង្អោ
- រាករូសធ្ងន់ធ្ងរ
- ខ្សោយអស់កម្លាំង ដោយសារតែជីវជាតិដែលញ៉ាំទៅ ត្រូវបានព្រូនស៊ីវិញអស់៕