ការបាក់គឺសំដៅទៅលើការបាក់ឆ្អឹង។ វាតម្រូវអោយធ្វើការប្រុងប្រយ័ត្នជាចាំបាច់។ ប្រសិនបើការបាក់ឆ្អឹងគឺជាលទ្ធផលនៃការគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ, សូមទូរស័ព្ទទៅរកការសង្គ្រោះបន្ទាន់អោយបានឆាប់។ សូមទូរស័ព្ទទៅរកអ្នកសង្គ្រោះបន្ទាន់ផងដែរប្រសិនបើៈ
- អ្នកដែលគ្រោះថ្នាក់មិនមានការឆ្លើយតបទៅនឹងការភ្ញោចផ្សេងៗ, មិនដកដង្ហើម ឬមិនកម្រើកអ្វីនោះ។ សូមចាប់ផ្តើមធ្វើការសង្គ្រោះចង្វាក់បេះដូង និងដង្ហើមភ្លាមៗប្រសិនបើមិនមានចង្វាក់ដង្ហើម ឬចង្វាក់បេះដូងនោះ។
- មានការហូរឈាមធ្ងន់ធ្ងរ
- ការសង្កត់ ឬការកម្រើកផ្សេងៗបណ្តាលអោយឈឺចាប់
- អវៈយវៈ ឬសន្លាក់នានាលេចឡើងជាការខូចទ្រង់ទ្រាយដើម
- ឆ្អឹងចេញពីស្បែក
- ចុងដៃ ឬចុងជើងដែលរបួសគឺស្ពឹក ឬជាំ
- អ្នកសង្ស័យថាឆ្អឹងត្រូវបានបាក់ត្រង់ក, ក្បាល ឬខ្នង
- អ្នកសង្ស័យថាឆ្អឹងត្រូវបានបាក់ត្រង់ត្រគាក, ចង្កេះ, ភ្លៅ
សូមកុំប៉ះពាល់ទៅលើអ្នករបួសលើកលែងតែប្រសិនបើចាំបាច់ដើម្បីជៀសវាងទៅនឹងការគ្រោះថ្នាក់ពេលបន្ទាប់។ សូមចាប់ផ្តើមធ្វើសកម្មភាពខាងក្រោមនេះភ្លាមៗនៅពេលដែលកំពុងតែរង់ចាំជំនួយៈ
- បញ្ឈប់ការហូរឈាមៈ សូមសង្កត់មុខរបួសជាមួយនឹងបង់រុំ ឬក្រណាត់ដែលស្អាត
- សូមកុំអោយកន្លែងដែលប៉ះពាល់កម្រើកអោយសោះ: សូមកុំព្យាយាមអបឆ្អឹង ឬរុញឆ្អឹងដែលបានចេញនោះចូលអោយសោះ។ ប្រសិនបើអ្នកត្រូវបានហ្វឹកហាត់ពីរបៀបនៃការអបឆ្អឹង និងការជួយមិនទាន់ស្ទាត់នោះទេ, សូមដាក់ប្រដាប់អបឆ្អឹងនៅពីលើតំបន់ និងក្រោមកន្លែងដែលបាក់។ ការទ្រាប់កន្លែងអបឆ្អឹងអាចជួយបន្ថយការឈឺចាប់បាន។
សូមស្អំទឹកកកដើម្បីបន្ថយការហើម និងជួយបន្ថយការឈឺរហូតដល់ការសង្គ្រោះមកដល់ៈ សូមកុំដាក់ទឹកកកផ្ទាល់ទៅលើស្បែកអោយសោះ, រុំទឹកកកនៅក្នុងកន្សែងជាដើម
- ព្យាបាលការគាំងៈ ប្រសិនបើអ្នករហួសមានអារម្មណ៍ថាល្ហិតល្ហៃ ឬកំពុងតែដកដង្ហើមខ្លីៗ, ដកដង្ហើមញាប់ៗ, សូមដាក់ក្បាលរបស់អ្នកជំងឺអោយទាបជាងខ្លួនរបស់គាត់ ប្រសិនបើអាច, សូមលើកជើងទាំងពីរបស់គាត់ឡើង។