មូលហេតុនៃការឈឺទ្រូងអាចផ្សេងៗពីបញ្ហាតូចតាចដូចជាការមិនរំលាយអាហារ ឬស្ត្រេស, ទៅជាបញ្ហាធ្ងន់ធ្ងរដើម្បីអោយមានការប្រុងប្រយ័ត្នជាដើមដូចជាការគាំងបេះដូង ឬការកកស្ទះនៅក្នុងសួតជាដើម។ មូលហេតុជាក់ច្បាស់នៃការឈឺទ្រូងជារឿយៗគឺពិបាកនឹងបកស្រាយណាស់។
ការស្វែងរកមូលហេតុនៃការឈឺទ្រូងជារឿងលំបាក, ជាពិសេសប្រសិនបើអ្នកមិនដែលធ្លាប់មានរោគសញ្ញាអ្វីសោះពីមុនមកនោះ។
សូម្បីតែគ្រូពេទ្យអាចលំបាកដើម្បីសម្រេចថាតើការឈឺទ្រូងគឺជារោគសញ្ញានៃការគាំងបេះដូង ឬគ្រាន់តែជារោគសញ្ញានៃការមិនរំលាយអាហារនោះទេ។ ប្រសិនបើអ្នកមានការឈឺទ្រូងដោយមិនដឹងពីមូលហេតុក្នុងរយៈពេលលើសពី២ ឬ៣នាទីនោះ, សូមស្វែងការសង្គ្រោះភ្លាមៗជាជាងព្យាយាមធ្វើរោគវិនិច្ឆ័យនៃមូលហេតុដោយខ្លួនអ្នក។
ដូចក្នុងករណីភ្លាមៗដែលឈឺចាប់មិនមានមូលហេតុនោះ, ការឈឺទ្រូងអាចជាសញ្ញាដើម្បីដាស់តឿនអ្នកអោយស្វែងរកការសង្គ្រោះតាមបែបវេជ្ជសាស្ត្រ។ សូមប្រើប្រាស់នូវព័ត៌មានខាងក្រោមនេះដើម្បីជួយអ្នកកំនត់ថាតើការឈឺទ្រូងរបស់អ្នកគឺត្រូវស្វែងរកការសង្គ្រោះឬយ៉ាងណា។
ការគាំងបេះដូង
ការគាំងបេះដូងកើតមានឡើងនៅពេលដែលសរសៃឈាមអារទេដែលសម្រាប់ទៅផ្គត់ផ្គង់សាចដុំបេះដូងរបស់អ្នកប្រែក្លាយជាស្ទះ។ ការគាំងបេះដូងអាចបណ្តាលអោយឈឺដែលមានរយៈពេលលើសពី១៥នាទី។ ប៉ុន្តែការគាំងបេះដូងអាចមិនមានរោគសញ្ញាអ្វីទាំងអស់ក៏មានដែរ។
មនុស្សជាច្រើនដែលធ្លាប់មានកានការគាំងបេះដូងនេះមានសញ្ញាដែលព្រួយបារម្ភជាច្រើនម៉ោង, ជាច្រើនថ្ងៃ ឬជាច្រើនសប្តាហ៍ក៏មាន។ រោគសញ្ញាដែលគម្រាមកំហែងដំបូងបំផុតចំពោះការគាំងបេះដូងអាចមានរយៈពេលនៃការឈឺទ្រូងដែលចាប់ផ្តើមមាននៅពេលដែលអ្នកមានសកម្មភាពរាងកាយ ប៉ុន្តែវានឹងធូរស្រាលទៅវិញនៅពេលដែលអ្នកសម្រាក។
អ្នកដែលមានការគាំងបេះដូងអាចធ្លាប់មានរោគសញ្ញាដូចខាងក្រោមនេះ:
- តឹង, ណែន ឬឈឺដូចគេច្របាច់នៅចំកណ្តាលទ្រូងដែលមានរយៈពេលលើសពីពីរ ឬបីនាទី
- ការឈឺចាប់រាលដាលដល់ស្មា, ក ឬដៃ
- ងងឹតមុខ, ល្ហិតល្ហៃ, បែកញើស, ចង្អោរ ឬដកដង្ហើមខ្លីៗ
ប្រសិនបើអ្នក ឬនរណាម្នាក់អាចកំពុងមានការគាំងបេះដូងៈ
- សូមស្វែងរកការសង្គ្រោះជាបន្ទាន់ៈ កុំទុកអោយរោគសញ្ញានៃការគាំងបេះដូងអោយលើសពី៥នាទីអោយសោះ។ ប្រសិនបើអ្នកមានអ្វីដែលទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់បានទេនោះ, សូមអោយនរណាម្នាក់ដូចជាអ្នកជិតខាង ឬមិត្តភិក្ត, ជូនអ្នកទៅកាន់មន្ទីរពេទ្យដែលជិតបំផុត។ សូមបើកបរទៅកាន់មន្ទីរពេទ្យខ្លួនឯងនៅពេលដែលវាជាជម្រើសចុងក្រោយ។ ការបើកបរដោយខ្លួនអ្នកអាចអោយអ្នក និងអ្នកដទៃមានគ្រោះថ្នាក់ប្រសិនបើលក្ខខ័ណ្ឌរបស់អ្នកកាន់តែយ៉ាប់ទៅៗភ្លាមៗនោះ។
- សូមលេបថ្នាំអាស្ពីរីនៈ ថ្នាំអាស្ពីរីនបន្ថយឈាមដែលកកដែលអាចជួយដល់លំហូរឈាមរបស់អ្នកឆ្លងកាត់សរសៃឈាមអារទែដែលចង្អៀតដែលត្រូវបានបង្កអោយជាការគាំងបេះដូងនេះ។ ទោះជាយ៉ាងណាក៏ដោយ, សូមកុំលេបថ្នាំអាស្ពីរីនប្រសិនបើអ្នកមានប្រតិកម្មទៅនឹងថ្នាំអាស្ពីរីន, មានបញ្ហាហូរឈាម ឬប្រសិនបើគ្រូពេទ្យប្រាប់អ្នកមិនអោយលេបវានោះ។
- លេបនីត្រូគ្លីសេរីនប្រសិនបើមានវេជ្ជបញ្ជាៈ ប្រសិនបើអ្នកគិតថាអ្នកមានការគាំងបេះដូង និងគ្រូពេទ្យបានចេញវេជ្ជបញ្ជាអោយទិញថ្នាំនីត្រូគ្លីសេរីនដល់អ្នក, សូមលេបវា។ សូមកុំអោយថ្នាំនេះទៅអ្នកដទៃផ្សេង។ សូមចាប់ផ្តើមសង្គ្រោះចង្វាក់បេះដូង និងដង្ហើមលើអ្នកដែលមានការគាំងបេះដូងៈ ប្រសិនបើអ្នកដែលត្រូវបានគេសង្ស័យថាគាំងបេះដូង គឺបាត់បង់ស្មារតីនោះ, អ្នកអាចជួយសង្គ្រោះចង្វាក់បេះដូង និងដង្ហើមរបស់គាត់បាន។ សូម្បីប្រសិនបើអ្នកមិនត្រូវបានហាត់រៀនក៏ដោយ, អ្នកសង្គ្រោះអាចណែនាំអ្នកអោយធ្វើការសង្គ្រោះចង្វាក់បេះដូង និងដង្ហើមនេះរហូតដល់ពួកគេមកដល់។ ប្រសិនបើអ្នកមិនដឹងថាការសង្គ្រោះចង្វាក់បេះដូង និងដង្ហើមយ៉ាងណានោះទេ, សូមចាប់ផ្តើមសង្កត់អោយខ្លាំង និងញាប់ដល់ទ្រូងរបស់គាត់ ដោយការសង្កត់១០០ដងក្នុងមួយនាទី។
ការស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូង
ការស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងគឺជាប្រភេទនៃការឈឺទ្រូងមួយដែលត្រូវបានបង្កឡើងដោយការថយចុះលំហូរឈាមទៅកាន់សាច់ដុំបេះដូងរបស់អ្នក។ ការស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងអាចមានសភាពថេរ ឬមិនថេរៈ
- ការឈឺទ្រូងថេរៈ មានជាប់, កើតមានការឈឺចាប់ដែលជាធម្មតាកើតមានពេលធ្វើការងារធ្ងន់
- ការឈឺទ្រូងមិនថេរៈ ឈឺទ្រូងភ្លាមៗ, ការឈឺទ្រូងថ្មី ឬប្រែប្រួលពីសភាពថេរដែលអាចជាសញ្ញានៃការគាំងបេះដូងនឹងកើតមានឡើង
ការឈឺទ្រូងប្រភេទនេះគឺជារឿងទូទៅមួយ ប៉ុន្តែអាចជារឿងពិបាកដើម្បីចែកពីប្រភេទដទៃទៀតនៃការឈឺទ្រូងដូចជាការឈឺទ្រូង ឬភាពមិនស្រួលនៃការមិនរំលាយអាហារជាដើម
ការឈឺទ្រូងដោយការស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងរួមមានៈ
- ការឈឺទ្រូង ឬមិនស្រួល
- ឈឺដៃ, ក, ថ្គាម, ស្មា ឬខ្នងដែលគួបផ្សំនឹងការឈឺទ្រូង
- ចង្អោរ
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ថប់បារម្ភ
- បែកញើស
- វិលមុខ
ភាពធ្ងន់ធ្ងរ, រយៈពេល និងប្រភេទនៃការឈឺទ្រូងនេះអាចផ្សេងៗពីគ្នា។ ប្រសិនបើអ្នកមានការឈឺទ្រូងថ្មី ឬប្រែប្រួលនៃការឈឺទ្រូង, រោគសញ្ញាថ្មី ឬរោគសញ្ញានៃការប្រែប្រួលនេះអាចជាសញ្ញាគ្រោះថ្នាក់នៃទម្រង់នៃការស្ទះសរសៃឈាមមកចិញ្ចឹមបេះដូងនេះ ឬជាការគាំងបេះដូងតែម្តង។ ប្រសិនបើការស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងកាន់តែយ៉ាប់ទៅ ឬប្រែប្រួលទៅជាមិនថេរនោះ, សូមស្វែងរកការសង្គ្រោះដោយប្រុងប្រយ័ត្ន។
ការស្ទះនៅក្នុងសរសៃឈាមសួត
ការស្ទះនៅក្នុងសរសៃឈាមសួតកើតមានឡើងនៅពេលដែលកំនក ដែលជាធម្មតាមកពីសរសៃឈាមវ៉ែននៃជើង ឬត្រគាក, ចាល់ចូលទៅក្នុងសរសៃឈាមអារទែនៅនឹងសួត។ ជាលិកាសួតចាំទទួលឈាមប៉ុន្តែនៅពេលដែលមិនមានលំហូរឈាមគ្រប់គ្រាន់លិកានោះស្លាប់។ នេះធ្វើអោយវាកាន់តែពិបាកឡើងៗសម្រាប់សួតរបស់អ្នកដើម្បីផ្តល់អុកស៊ីសែនទៅកាន់ខ្លួនរបស់អ្នកបានគ្រប់គ្រាន់នោះ។
រោគសញ្ញានៃការស្ទះសរសៃឈាមនៅក្នុងសួតនោះរួមមានៈ
- ឈឺទ្រូងភ្លាមៗដែលចាប់ផ្តើម ឬកាន់តែយ៉ាប់ទៅៗជាមួយនឹងការដកដង្ហើមជ្រៅៗ ឬក្អក, ជារឿយៗត្រូវបានគួបផ្សំដោយការដកដង្ហើមខ្លីៗ
- ដកដង្ហើមខ្លីៗដោយមិនដឹងមូលហេតុទោះជាគ្មានការឈឺក៏ដោយ
- ក្អកដែលអាចមានធ្លាក់ឈាម
- បេះដូងលោតញាប់
- ល្ហិតល្ហៃ
- ថប់បារម្ភ
- បែកញើស
ការស្ទះសរសៃឈាមនៅនឹងសួតអាចគម្រាមកំហែងដល់ជីវិត។ ដូចដែលអ្នកសង្ស័យថាគាំងបេះដូងដែរ, សូមស្វែងរកអ្នកសង្គ្រោះភ្លាមៗ។
ការរហែកសរសៃឈាមអារអក
ការរហែកសរសៃឈាមអារអកគឺជាបញ្ហាធ្ងន់ធ្ងរមួយដែលការរហែកមាននៅត្រង់ស្រទាប់ស្តើងនៃសរសៃឈាមអារអក, ដែលជាសរសៃឈាមដែលធំដែលបែកខ្នែងចេញពីបេះដូង។ ឈាមកើនឡើងតាមរយៈការរហែកនេះទៅក្នុងស្រទាប់កណ្តាលនៃសរសៃឈាមអារអក, ដែលបណ្តាលអោយស្រទាប់ដំបូង និងស្រទាប់កណ្តាលញែកដាច់ពីគ្នា។ប្រសិនបើអ្នកគិតថាការរហែកសរសៃឈាមអារអកគឺជាមូលហេតុបណ្តាលអោយអ្នកឈឺទ្រូង, សូមស្វែងរកការសង្គ្រោះជាបន្ទាន់។
ការរលាកសាច់សួតជាមួយនឹងការដក់ទឹកនៅក្នុងស្រោមសួត
រោគសញ្ញាញឹកញាប់នៃការរលាកសួចគឺការឈឺទ្រូងត្រូវបានគួបផ្សំនឹងការញាក់, គ្រុនក្តៅ និងក្អកដែលអាចបង្កើតនូវស្លេសដែលមានឈាម និងក្លិន។ នៅពេលដែលការរលាកសួតកើតមានឡើងជាមួយនឹងការរលាកស្រោមសួម, អ្នកអាចមានការឈឺទ្រូងខ្លាំងនៅពេលដែលអ្នកដកដង្ហើមចូល និងក្អក។ លក្ខខ័ណ្ឌនេះត្រូវបានគេហៅថាទឹកដក់ស្រោមសួត។
រោគសញ្ញាមយយនៃការដក់ទឹកនៅនឹងស្រោមសួតគឺថាការឈឺចាប់ជាធម្មតាត្រូវបានបន្ថយជាបណ្តោះអាសន្នដោយទុកខ្យល់នៅក្នុងសួត ឬសង្កត់ទៅលើតំបន់ដែលឈឺនៅលើទ្រូង។ នេះមិនមែនជារឿងពិតប្រាកដនៃការគាំងបេះដូងនោះទេ។ ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាជាជំងឺរលាកសួត ហើយបន្ទាប់មកចាប់ផ្តើមមានរោគសញ្ញានៃការដក់ទឹកនៅក្នុងស្រោមសួត, សូមទាក់ទងទៅគ្រូពេទ្យ ឬស្វែងរកការសង្គ្រោះបន្ទាន់ដើម្បីកំនត់ពីមូលហេតុនៃការឈឺទ្រូងនេះ។ ការដក់ទឹកក្នុងស្រោមសួតតែឯកឯមិនត្រូវការសង្គ្រោះជាបន្ទាន់នោះទេ, ប៉ុន្តែអ្នកមិនគួរសាកល្បងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងនោះទេ។
ការឈឺឆ្អឹងជំនី
ភាពផ្សេងៗពីគ្នាមួយទៀតនៃការឈឺទ្រូងនោះគឺការឈឺឆ្អឹងជំនី។ ការឈឺឆ្អឹងជំនីនេះគឺជាការរលាកឆ្អឹងជំនី និងឆ្អឹងខ្ចី។ វាបណ្តាលអោយឈឺ និងតឹងនៅខាងក្នុង និងជុំវិញឆ្អឹងខ្ចីដែលផ្សារភ្ជាប់ឆ្អឹងជំនីទៅឆ្អឹងសន្ទះទ្រូង។
ក្នុងករណីនេះការរលាកឆ្អឹងជំនី និងឆ្អឹងខ្ចី, សង្កត់ខាងចុងឆ្អឹងសន្ទះទ្រូងដែលជារឿយៗមានភាពតឹងនៅនឹងតំបន់នោះ។ ប្រសិនបើការសង្កត់ដោយម្រាមដៃបណ្តាលអោយឈឺទ្រូងដែរនោះ, វាមិនហាក់ដូចជាលក្ខខ័ណ្ឌធ្ងន់ធ្ងរដូចជាការគាំងបេះដូង, គឺជាមូលហេតុនៃការឈឺទ្រូងនោះទេ។
មូលហេតុដទៃទៀតនៃការឈឺទ្រូងរួមមានៈ
- យារសាច់ដុំទ្រូងដោយសារការប្រើកម្លាំងក្អកខ្លាំងពេក
- សាច់ដុំទ្រូងជាំដោយការប៉ះទង្គិចក្នុងកម្រិតស្រាល់
- ថប់បារម្ភក្នុងរយៈពេលខ្លីជាមួយនឹងការដកដង្ហើមលឿន
- ជំងឺដំបៅក្រពះ
- ការឈឺចាប់ដែលមកពីប្រដាប់រំលាយអាហារដូចជាការចាល់អាស៊ីតក្រពះ, ដំបៅក្រពះ ឬឈឺថង់ទឹកប្រមាត់ដែលអាចមានអារម្មណ៍ស្រដៀងនឹងរោគសញ្ញានៃការគាំងបេះដូងអញ្ចឹងដែរ៕