នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- ការសម្គាល់ឃើញថាឈឺកដៃបន្តមានជាប់លើសពីមួយថ្ងៃ
- មានការខ្សោយ និងស្ពឹកដៃ
- អ្នកទើបតែមានគ្រោះថ្នាក់ថ្មីៗ, កដៃរបស់អ្នកហាក់ដូចជាខូចទ្រង់ទ្រាយ និងអ្នកមិនអាចមានចលនាលើវាបាន
- អ្នកលឺសម្លេងក្រេកៗជាដើម
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ
នៅខាងក្នុងនៃកដៃគឺមានផ្នែកដ៏តូចមួយ, ជាការសាងសង់នៃឆ្អឹង និងសរសៃតឆ្អឹងដែលត្រូវបានគេហៅថា បំពង់កដៃ(carpal tunnel)។ សរសៃវិញាណកណ្តាល(median nerve) និងតង់ដុងឆ្លងកាត់តាមរន្ធដ៏តូចនេះទៅកាន់ដៃ និងម្រាមដៃរបស់អ្នក។ ប្រសិនបើតង់ដុងនៃកដៃរបស់អ្នកត្រូវបានប៉ះពាល់ខ្លាំង, ប្រហែលអាចមកពីការមានចលនាខ្លាំងលើវា, វាអាចក្លាយទៅជារលាក និងហើម។ ក្នុងពេលនេះ, តង់ដុងចាប់ផ្តើមបិទលើសរសៃវិញាណ និងមុននឹងអ្នកដឹងពីវា, អ្នកមានអារម្មណ៍ថាឈឺចាប់ឆៀបៗ, ដែលត្រូវបានធ្វើតាមដោយមានអារម្មណ៍ថយចុះ និងបន្ទាប់មកស្ពឹកត្រង់មេដៃ, ចង្អុលដៃ និងដៃកណ្តាលរបស់អ្នក។ អ្នកអាចបាត់បង់នូវការសម្របសម្រួល និងយារ និងអាចមានអារម្មណ៍ថាពិបាក។ ការគ្រោះថ្នាក់នេះត្រូវបានគេហៅថាបណ្តុំរោគសញ្ញា carpal tunnel និងវាគ្រោះថ្នាក់លើអ្នករាល់គ្នាដែលប្រើប្រាស់ដៃដើម្បីសម្តែងនូវសកម្មភាពមួយដដែលៗនោះ។
ការមានអារម្មណ៍ថាដូចមានគេខ្ទាស់ជារឿយៗត្រូវបានគួបផ្សំដោយការឈឺចាប់គឺជាការបង្ហាញឡើងថាឈឺខ្លាំង។ វេជ្ជបណ្ឌិត ស្កុត ប៊េនហាត(Scott Barnhart)ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៃឯគ្លីនីកមួយ ក្នុងទីក្រុង ស៊េថលបាននិយាយថា អ្នកសម្រេចចិត្តថាតើពិបាកបែបណាដែលអ្នកកាន់ក្តាប់អ្វីមួយដោយមានសម្ពាធដែលធ្វើអោយអ្នកឈឺនៅនឹងដៃរបស់អ្នកនោះ។
ភាពស្រពេចស្រពិលដទៃទៀតអាចកើតលើអ្នកអំឡុងពេលយប់។ អ្នកមានក្រោកពីគេងដោយការឈឺចាប់ឆៀបៗ និងក្រហាយដៃ។ តង់ដុងដែលហើមចាល់ទឹក អាចបណ្តាលអោយមានការឈឺចាប់នៅពេលយប់។ វេជ្ជបណ្ឌិត ស្តេវិន ប៊ូហ្គាដ(Steven Bogard) ដែលជាអ្នកដឹកនាំខាងព្យាបាលអោយមជ្ឈមណ្ឌល Mayo Clinic Hand ក្នុងទីក្រុង មីណេស៊ូតាបាននិយាយថា អំឡុងពេលគេង, នៅពេលដែលដៃរបស់អ្នកសម្រាក, ជាតិទឹកមានការពិបាកធ្វើដំនើរ និងបង្កើតជាសម្ពាធត្រង់តំបន់នោះ។ គាត់បាននិយាយថា នៅពេលដែលអ្នកក្រោក, ប្រសិនបើអ្នករំញ័រដៃ, វាផ្តល់ភាពប្រសើរឡើង។ នេះបន្ថយនូវការបង្កើតជាសម្ពាធដោយទឹក។ វេជបណ្ឌិត ប៊ូហ្គាដបាននិយាយថា កដៃរបស់អ្នកគឺខូចខាតទៅនឹងប្រភេទនៃគ្រោះថ្នាក់ពីការប្រើខ្លាំងពេក ប៉ុន្តែការចាល់ជាតិទឹកអំឡុងពេលមានផ្ទៃពោះអាចបណ្តាលអោយជាលិកាហើម និងបង្កអោយជាបណ្តុំរោគសញ្ញា carpal tunnel ។
ការគ្រោះថ្នាក់ដូចជាការខុសទីតាំង ឬការបាក់ឆ្អឹងអាចបណ្តាលអោយឈឺកដៃផងដែរ។ ជាការពិតណាស់, វាអាចទៅរួចទៅនឹងការបាក់កដៃ និងដំបូងមិនដឹងពីវានោះទេ។ ការឈឺចាប់អាចក្លាយជាការសម្គាល់ទៅថ្ងៃក្រោយ, និងអ្នកអាចសម្គាល់ថាមានលឺសម្លេងក្រេកៗដែលនៅត្រង់សន្លាក់ជាដើម។
ការបន្ធូរបន្ថយរោគសញ្ញា
ជាការពិតណាស់, លើកលែងតែគ្រោះថ្នាក់ដែលធ្ងន់ចេញដែលគ្រូពេទ្យគួរតែទំនោរធ្វើយ៉ាងភ្លាមៗ, ទាំងនេះជារបៀបថាតើទប់កដៃរបស់អ្នកដោយរបៀបណា។
- ជារឿយៗ ការការពារកដៃរបស់អ្នកពីការខូចខាតទៅថ្ងៃក្រោយគឺជាជំហានដំបូងក្នុងការដោះស្រាយវា។ ឧទាហរណ៍ថា ប្រសិនបើអ្នកច្បាស់ថាតើហេតុអ្វីបានជាកដៃរបស់អ្នកកំពុងតែចាប់ផ្តើមឈឺ, អ្នកសូមកុំវាយអត្ថបទដោយកុំព្យូទ័រ, នេះបន្ថយការឈឺចាប់ហើយ។ ប្រសិនបើអ្នកមិនអាចបញ្ឈប់បានទាំងស្រុងនោះទេ, ឧទាហរណ៍ប្រសិនបើការវាយកុំព្យូទ័រគឺជាការងាររបស់អ្នក, អ្នកឯកទេសមួយចំនួនបានណែនាំថាអ្នកសូមផ្លាស់ការងារវាយអត្ថបទដោយកុំព្យូទ័រជាមួយនឹងការងារមិត្តរួមការងារដទៃផ្សេងទៀត។ សូមផ្លាស់ប្តូរទម្លាប់ការងារប្រសិនបើអ្នកអាច។ សូមសម្រាកអោយបានច្រើន និងព្យាយាមដាក់ដៃ និងកដៃរបស់អ្នកអោយត្រង់, កុំបត់ចុះបត់ឡើង។
- វេជ្ជបណ្ឌិត ប៉ូហ្គាដបាននិយាយថា ការដាក់កញ្ចប់ថង់ទឹកកកលើកន្លែងឈឺអាចមានប្រយោជន៍។ ដាក់ប្រេងសារធាតុរ៉ែទៅលើស្បែកដែលថង់នឹងត្រូវបានដាក់។ ដាក់កន្សែងស្តើងលើប្រេង និងដាក់ថង់ទឹកកកនៅលើកន្សែង។ គ្របថង់ជាមួយនឹងការដាក់កន្សែងសម្រាប់រុំ។ គាត់ផ្តល់ដំបូន្មានថា ដាក់ថង់ទឹកកកនោះកំឡុងពេល ១០ ទៅ២០នាទី។ សូមពិនិត្យមើលស្បែករបស់អ្នករៀងរាល់៥ទៅ១០នាទីម្តង។ ប្រសិនបើស្បែកប្រែទៅជាស ឬខៀវ, សូមដកថង់ទឹកកកចេញភ្លាមៗ។
- ក្នុងករណីនៃការឈឺខ្លាំង, គ្រូពេទ្យអាចចាក់ថ្នាំករទីស៊ូនផ្ទាល់ទៅក្នុងបំពង់នៅនឹងកដៃ(carpal canal)ដើម្បីបន្ថយការឈឺចាប់ និងហើម។
- ដើម្បីប្រាប់យ៉ាងច្បាស់ថាកន្លែងណាដែលគ្រោះថ្នាក់បានកើតឡើងទៅលើ និងថាតើមានខូចខាតសរសៃវិញាណអ្វីទេនោះ, គ្រូពេទ្យអាចណែនាំអោយធ្វើនូវការពិសោធន៍មួយដែលត្រូវបានគេហៅថា ការវាស់សាច់ដុំដោយអេឡិចត្រិច(electromyelogram)។ អំឡុងពេលនៃការធ្វើតេស្តនេះ, អ្នកឯកទេសនឹងវាស់លក្ខខ័ណ្ឌនៃសាច់ដុំនៅត្រង់តំបន់ដែលត្រូវបានប៉ះពាល់ដោយដាក់ម្ជុលដែលភ្ជាប់ជាមួយនឹងអេឡិចត្រូតទៅក្នុងសាច់ដុំ និងមើលពីសញ្ញាអេឡិចត្រិច។ ទាំងនេះជួយប្រាប់ពីទីតាំងដែលសរសៃវិញាណត្រូវបានប៉ះពាល់ និងវាស់ពីទំហំនៃការខូចខាត។ វិធីនេះមិនចាំបាច់សម្រាប់អ្នករាល់គ្នានោះទេ, ប៉ុន្តែវាអាចត្រូវបានគេប្រើប្រសិនបើទីតាំងនៃគ្រោះថ្នាក់មិនបានលេចឡើងទាំងស្រុងនោះ។
- ក្នុងករណីធ្ងន់ធ្ងរនៃបណ្តុំរោគសញ្ញា carpal tunnel, ការវះកាត់អាចចាំបាច់ដើម្បីបន្ថយសម្ពាធប្រឆាំងនឹងសរសៃវិញាណ និងសរសៃឈាម៕