លក្ខខ័ណ្ឌជាច្រើនប្រហាក់ប្រហែលនឹងរោគសញ្ញានៃការពុល ដែលរួមមាន, ការប្រកាច់, ការពុលដោយស្រា, ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រតិកម្មនឹងថ្នាំ អាំងស៊ុយ លីនជាដើម។ ដូចនេះសូមមើលពីរាយនាយនៃរោគសញ្ញាខាងក្រោមនេះ និងប្រសិនបើអ្នកសង្ស័យថាពុល, សូមទាក់ទងទៅកន្លែងសង្គ្រោះបន្ទាន់ភ្លាមមុន នឹងអ្វីៗ ប៉ះពាល់ដល់អ្នកដែលបានពុល។
រោគសញ្ញានៃការពុលៈ
- ក្រហាយ និងក្រហមជុំវិញមាត់ និងបបូរមាត់ពីការផឹកជាតិពុលមួយចំនួន
- ដកដង្ហើមដែលមានក្លិនដូចនឹងសារធាតុគីមីដូចជាហ្គាសសូលីនជាដើម
- រលាក, ប្រឡាក់ និងធំក្លិនលើមនុស្ស, លើសម្លៀកបំពាក់របស់គាត់ ឬលើគ្រឿងសង្ហារឹម, កម្រាល, ព្រំ ឬរបស់ដទៃទៀតនៅជុំវិញតំបន់ដែលពុល
- មានដបថ្នាំទទេ ឬគ្រាប់ថ្នាំរប៉ាត់រប៉ាយ
- ក្អួត, ពិបាកដកដង្ហើម, ងងុយគេង, ភ័ណ្ឌភាំង ឬរោគសញ្ញាដែលមិនត្រូវបានរំពឹងទុកដទៃទៀត
នៅពេលណាដែលស្វែងរកការសង្គ្រោះ:
- ងងុយគេង ឬបាត់បង់ស្មារតី
- មានការដកដង្ហើមលំបាក ឬឈប់ដកដង្ហើម
- រវើរវាយ
- មានការប្រកាច់
ប្រសិនបើមនុស្សម្នាក់ហាក់ដូចជានៅនឹងធឹងល្អ និងគ្មានរោគសញ្ញាអ្វីទាំងអស់, ប៉ុន្តែអ្នកសង្ស័យថាពុល, សូមស្វែងរកកន្លែងសង្គ្រោះ។ ផ្តល់ព័ត៌មានអំពីរោគសញ្ញា, អាយុ និងទម្ងន់ពីមនុស្សម្នាក់នោះ និងព័ត៌មានដទៃទៀតដែលអ្នកមានអំពីការពុលដូចជា បរិមាណ និងរយៈពេលចាប់តាំងពីមនុស្សម្នាក់នោះប្រឈមនឹងការពុលជាដើម។ តើអ្វីដែលគួរធ្វើនៅពេលដែលកំពុងរង់ចាំជំនួយៈ
- ប្រសិនបើមនុស្សម្នាក់ពុលនឹងផ្សែងដូចជាពពួកកាបូនម៉ូណូអុកស៊ីត, សូមដាក់អោយគាត់មានខ្យល់ដកដង្ហើមបរិសុទ្ធភ្លាមៗ
- ប្រសិនបើមនុស្សម្នាក់បានលេបសារធាតុពុល, សូមកំចាត់ចោលអ្វីគ្រប់យ៉ាងដែលមាននៅក្នុងមាត់
- ធ្វើតាមការព្យាបាលដោយផ្ទាល់ដែលត្រូវបានផ្តល់អោយដោយមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុល
- ប្រសិនបើជាតិពុលបានប្រឡាក់ទៅសម្លៀកបំពាក់, ស្បែក ឬភ្នែករបស់មនុស្សម្នាក់, សូមដោះសម្លៀកបំពាក់ចេញ។ លាងស្បែក ឬភ្នែកជាមួយនឹងទឹកត្រជាក់ ឬក្តៅឧណ្ឌៗដូចជាងូតទឹកក្នុងរយៈពេល២០នាទីរហូតដល់ជំនួយបានមកដល់
- សូមអោយច្បាស់ថាមនុស្សម្នាក់នោះកំពុងមានដង្ហើម។ ប្រសិនបើមិនដូច្នោះទេ, សូមចាប់ផ្តើមធ្វើការជួយសង្គ្រោះបេះដូង និងចង្វាក់ដង្ហើមភ្លាម
- សូមយករបស់ដែលធ្វើអោយពុលទៅជាមួយអ្នកទៅកាន់មន្ទីរពេទ្យ
អ្វីដែលមិនគួរធ្វើ
កុំអោយសឺរ៉ូម ipecac ឬធ្វើអ្វីដើម្បីបង្ខំអោយក្អួតនោះ៕