មានមិត្តនារីជាច្រើនតែងតែបារម្ហពីសក់របស់ខ្លួនឯងថានឹងទំពែកឬទេនៅថ្ងៃអនាគតព្រោះវាកាន់តែតិចទៅៗហើយ។ដូចនេះអ្នកមិនបាច់បារម្ហទៀតទេខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការថែរក្សាសក់។
1. អ្នកអាចយកខ្ញីទៅលាងឲ្យស្អាត បន្ទាប់មកចិតសំបកចោល ហើយយកវាទៅត្រដុសលើក្បាល។ អ្នកនឹងឃើញលទ្ធផលនៅពេលដែលអ្នកធ្វើក្នុងរយ:ពេលយូរថ្ងៃ។
2. ផ្លាស់ប្តូរទម្លាប់នៃការកក់សក់របស់អ្នកដោយមួយអាទិត្យកក់តែ២ទៅ៣ដងប៉ុណ្ណោះ ហើយមិនត្រូវកក់រាល់ថ្ងៃឬ២ថ្ងៃកក់ម្តងនោះទេ វានឹងធ្វើឲ្យអ្នកជ្រុះសក់កាន់តែច្រើន។
3. ត្រូវគេងឲ្យគ្រប់និងរក្សាចិត្តឲ្យសប្បាយជានិច្ច ហើយជាងនេះទៅទៀតមិនត្រូវមានសម្ពាធការងារច្រើនពេកទេព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់សក់។
4. នៅពេលដែលអ្នកកក់សក់ អ្នកអាចចាក់ស្រាបៀរលើសក់អ្នក ហើយទុកមួយភ្លេតទើបលាងជំរះវាចេញ វាអាចជំនួយដល់ការលូតលាស់របស់សក់អ្នកដែរ។ ដូចនេះអ្នកអាចសាកល្បងបានដើម្បីសុខភាពសក់អ្នក ហើយជួនកាល់អ្នកក៏ទទួលបានសក់ដ៏ក្រាស់ដែរ៕