ការហើមពោះ ជាទូទៅកើតឡើងនៅពេលអ្នកញ៉ាំអាហារច្រើនៗជ្រុល ឬអាចពេលខ្លះជាអាការៈក្រពះកិនមិនស្រួលដែរ។ យ៉ាងណាមិញ ការហើមពោះញឹកញាប់ពេក អាចបណ្តាលមកពីមានអ្វីមួយខុសប្រក្រតីច្រើន និងកាន់តែគ្រោះថ្នាក់នោះគឺជំងឺមហារីកនៅពីក្រោយតែម្តង។
ខាងក្រោមនេះគឺជាជំងឺដែលអ្នកគួរតែគិតដល់ផងគ្រប់ពេលដែលហើមពោះញឹកញាប់ខុសពីធម្មតា៖
1. ជំងឺទាចទឹក៖ ហើមពោះដូចមានផ្ទៃពោះអញ្ចឹង ហើយវាគឺជាសញ្ញាធ្ងន់ធ្ងរមួយនៃជំងឺថ្លើម
- ស្រកទម្ងន់៖ រឿងនេះអាចជាសញ្ញាដ៏ធ្ងន់ធ្ងរមួយនៃជំងឺមហារីកក្នុងពោះវៀន ដែលជាហេតុនាំឲ្យសុំសាច់នោះដុះទល់នឹងក្បាលពោះ
- ក្តៅខ្លួន៖ ហើមពោះកើតឡើងជាមួយនឹងក្តៅខ្លួន អាចបញ្ជាក់ថា ជាការបង្ករោគ ឬការរលាកមួយចំនួនហើយ
4. មហារីកលំពែង ក្រពះ ក្រពេញអូវ៉ែ ស្បូន៖ កាលណាមានដុំសាច់មហារីកនៅលើសរីរាង្គទាំងនេះ វានឹងលូតធំទៅៗរហូតដល់រុញក្បាលពោះដូចហើមពោះអញ្ចឹង
5. ការរលាកក្នុងអាងត្រគាក៖ ការបង្ករោគនៅក្រពេញអូវ៉ែ ឬបំពង់ដៃស្បូន ភាគច្រើនជាជំងឺកាមរោគដែលបង្កឡើងដោយ មេរោគប្រមេះទឹកបាយ និងទឹកថ្លា ហើយករណីទាំងនេះអាចបណ្តាលឲ្យរលូតកូនបានដែរ ក្រៅពីហើមពោះ៕