ធម្មតាចង្កោមរោគសញ្ញាត្រៀមមករដូវច្រើនតែកើតឡើងនៅចន្លោះអាយុ ៣០ ទៅ៤០ឆ្នាំ។ ដូច្នេះកាលណាអ្នកមានអាការៈបែបនេះមែន គ្មានអ្វីល្អជាងការទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយ និងពិភាក្សាទៅលើអ្វីដែលគួរធ្វើនិងមិនគួរធ្វើឡើយ។
ចង្កោមរោគសញ្ញាត្រៀមមករដូវមានច្រើនណាស់ដែលស្ត្រីម្នាក់ៗអាចនឹងកើតមាន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈរួមមួយចំនួនដែលបញ្ជាក់ថាជាចង្កោមរោគសញ្ញានៃការត្រៀមមករដូវរបស់មនុស្សស្រី៖
- ឆេវឆាវ
- មានអារម្មណ៍មិនល្អ
- ហើមខ្លួន
- សុដន់ទៅជាតឹង
- ឃ្លានអាហារច្រើនៗ
នៅពេលអ្នកសម្គាល់ដឹងអំពីបញ្ហានេះហើយ ចូរកុំខ្មាស់អៀនលើការសាកល្បង និងព្យាយាមអ្វីៗដែលថ្មីដូចជា ការលាងពោះវៀនធំតាមរយៈការញ៉ាំតែ និងអាហារសម្បូរជាតិសរសៃ ផ្លាស់ប្តូររបបអាហារដែលអាចបញ្ចេញជាតិពុលពីក្នុងខ្លួនបាន។ តាមរយៈការលាងសម្អាតជាតិពុលក្នុងខ្លួនបែបនេះ អ្នកក៏អាចគ្រប់គ្រងជីវិតបានយ៉ាងល្អដែរ៕