ជាការពិត អ្នកម្តាយមួយចំនួន ប្រហែលជាគិតថា រាល់ពេលដែលអ្នកនាំកូនដើរចេញក្រៅ ជាពិសេស ពេលស្ថិតក្រោមកម្តៅថ្ងៃខ្លាំង អ្នកនឹងត្រូវលាបឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែកកូនរបស់អ្នក។
ប៉ុន្តែ វាមិនមានប្រសិទ្ធភាព និងសុវត្ថិភាពទាំងស្រុងនោះទេ ពីព្រោះ សារធាតុគីមី និងឡេការពារកម្តៅថ្ងៃមួយចំនួន បែរជាមានប្រតិកម្ម ឬធ្វើឲ្យកូនរបស់អ្នកមានបញ្ហាទៅវិញនោះទេ។
បើអ៊ីចឹង យើងគួរធ្វើដូចម្តេច ទើបអាចការពារកូនៗរបស់យើងបាន?
អ្នកជំនាញបានណែនាំថា ៖
– នាំកូនរបស់អ្នកចេញក្រៅ ឲ្យបានមុនម៉ោង ១១ ព្រឹក និងក្រោយម៉ោង ៤ រសៀលប៉ុណ្ណោះ
– ជំនួសឲ្យការប្រើឡេ ឬផលិតផលនានា អ្នកគួរតែស្លៀកពាក់អាវការពារ (ខោជើងវែង អាវដៃវែងពីខាងក្រៅ)
– អាចប្រើផលិតផល ឬឡេធម្មជាតិ ក្នុងបរិមាណតិចតួច ដើម្បីការពារកូនរបស់អ្នក
– កុំប្រើស្ប្រៃយ៍បាញ់ ពីព្រោះ អ្នកអាចនឹងប្រើលើសកម្រិត (អ្នកពិបាកក្នុងការមើលដឹងថាតើ គួរប្រើប៉ុណ្ណាទើបសមស្របណាស់)៕