ធ្មេញខ្ញុំមានប្រហោងច្រើនណាស់ ហើយខ្ញុំចង់ដឹងពី របៀបការពារវា ដោយ ដុសធ្មេញ ប្រើទឹកថ្នាំខ្ពុលមាត់ និង ប្រើ ខ្សែសំរាប់សំអាតធ្មេញ។
បើសិនអ្នកដុស ប្រើទឹកថ្នាំខ្ពុលមាត់ និង ប្រើខ្សែសំរាប់សំអាតធ្មេញ អ្នកគួរតែគិតអំពីបច្ចេកទេសរបស់អ្នក និងរបបអាហាររបស់អ្នក ជាមួយនិងសាស្ត្រាចារ្យឯកទេសខាងមាត់ធ្មេញ។ វាគួរតែបណ្តាលមកពី ជាតិអាស៊ីតដែលមានក្នុងទឹកមាត់របស់អ្នក គឺមានកំរិតខ្ពស់ពេក។ ជាការភ្ញាក់ផ្អើល អាហារ និង ភេសជ្ជ: ដូចជា ភេសជ្ជ:សំរាប់កីឡា និង អាហារមានជាតិរ៉ែ អាចផ្ទុកដោយជាតិអាស៊ីតនិងជាតិស្ករ ជាច្រើន ដែលវាទាំងពីរជាដើមហេតុធ្វើអោយធ្មេញមានការខូចខាត។
តើឳពុកម្តាយ គួរជួយកូន ក្នុងការដុសធ្មេញ រហូតដល់ពេលណា?
ប្រើរយ:ពេល ជាច្រើនឆ្នាំ មុនពេលកុមារមានការលូតលាស់ខាងស្មារតីការសម្របសម្រួលថាពួក គេត្រូវមានតួនាទីការងារ ក្នុងការធ្វើអោយធ្មេញល្អ។ ទន្តពេទ្យខ្លះ បានផ្តល់ការណែនាំចំពោះឳពុកម្តាយ ពីការដុសធ្មេញកូនរបស់គាត់ រហូតដល់កុមារអាចសរសេរឈ្មោះខ្លួនឯងបាន។ ទន្តពេទ្យខ្លះទៀតបានសំនូមពរអោយឪពុកម្តាយប្រើការវិនិច្ឆ័យដោយខ្លួនឯង ប៉ុន្តែ ការសំរេចចិត្តក្នុងអាយុប្រាំមួយឆ្នាំ និង ប្រាំបីឆ្នាំ គឺជាពេលដែលកុមារ ត្រូវមានតួនាទីថែរក្សាធ្មេញរបស់ពួកគេអោយស្អាតនិងមានសុខភាពល្អ។
តើមានខ្សែសំរាប់សំអាតធ្មេញមួយណាដែលល្អជាងគេ ឬក៏វាអាស្រ័យលើចំនង់ចំនួលចិត្ត?
ទន្តពេទ្យខ្លះបានដឹងថា ខ្សែសំអាតធ្មេញដែលមិនស្អិតនិងអាចសំអាតដោយយកបន្ទះសៗដែលនៅជាប់ធ្មេញ។ ខ្ញុំតែងតែមានអារម្មណ៍ថា ផលិតផលណាដែលប្រើទៅល្អ និង មានភាពងាយស្រួលចំពោះអ្នក គឺវាល្អហើយ។ បើសិនខ្សែសំអាតធ្មេញ វាតូចៗ ជាប់ៗ ឬក៏ ដាច់នៅពាក់កណ្តាលធ្មេញ វាជាសញ្ញាថា ធ្មេញត្រូវការពិនិត្យមើល។
តើអ្វីជាមួលហេតុធ្វើអោយធ្មេញមានស្នាមប្រឡាក់និងប្រែជាមានពណ៍លឿង?
ធ្មេញមានស្នាមប្រឡាក់ កើតឡើងនូវពេល អាហារដែលមានពណ៍ខ្មៅ ផ្លែឈើតូចៗ និង ភេសជ្ជះ ដូចជាមានជាតិរ៉ែ និងតែខ្ពស់ ឬក៏ សារធាតុនៅក្នុងផ្សែងបារីដែលស្អិតទៅនិងបន្ទះសៗ ឬក៏ ជាក្តាំងធ្មេញនៅលើតួធ្មេញ ឬក៏ចូលទៅក្នុង រន្ធនៃធ្មេញ។
ខ្ញុំបានប៉ះធ្មេញប្រហោងកាលពីពីរសប្តាហ៍មុន ប៉ុន្តែវានូវតែមានការស្រៀវនៅពេលប៉ះទៅនិងកម្តៅនិងភាពត្រជាក់។តើរយះពេលប៉ុន្មានទើបបាត់?
វាមិនមែនជារឿង ខុសធម្មតាទេ ដែលមានការស្រៀវបន្ទាប់ពីមានការប៉ះទៅដល់ផ្នែកដ៏ជ្រៅ។វានឹងបាត់ទៅវិញនៅ៨ទៅ១២សប្តាហ៍។ រឿងដែរសំខាន់ត្រូវដឹងគឺ បើសិនមានការប្រែប្រួលទៅជាឈឺ នោះអ្នកនឹងមានការខូចខាតទៅលើសរសៃប្រសាទដែលអាចធ្វើអោយមានមេរោគ។នេះគួរតែព្យាបាលទៅដល់ជើងធ្មេញ៕