នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកមានអារម្មណ៍ថាទាក់ៗនៅពេលដែលអ្នកងាកកចុះឡើង
- អ្នកធ្លាប់មានគ្រោះថ្នាក់ដែលបានប៉ះក ហើយកអ្នកនៅតែជាប់គាំងទៀតពីរថ្ងៃក្រោយមក
- ប្រសិនបើអ្នកមានហើមក្រពេញ, គ្រុនក្តៅ, ឈឺក្បាល ឬមានអារម្មណ៍ថាចង់ក្អួត, សូមទៅជួបនឹងគ្រូពេទ្យភ្លាមៗ
- ការជាប់ករបស់អ្នកត្រូវបានគួបផ្សំដោយការឈឺចាប់ឆៀបៗ
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
អ្នកក្រោកឡើងជាមួយនឹងការជាប់ក។ សូមពិចារណានូវបទពិសោធន៍នូវការក្រោកពីគេងដែលប្រាប់អ្នកអោយប្រុងប្រយ័ត្នទៅនឹងទម្លាប់នៃការគេង។ជាការពិតណាស់, គ្រោះថ្នាក់ឡាន, ធ្លាក់, ការរលាកសន្លាក់ និងសូម្បីតែខ្យល់ត្រជាក់ក៏អាចបណ្តាលអោយមានការជាប់កផងដែរ។ ប៉ុន្តែទំនងជាងនេះ អ្នកបានដេកលង់លក់តាមរបៀបមួយដែលធ្វើអោយប៉ះពាល់សន្លាក់កបង្កជាការរលាក និងជាប់គាំងនេះ។
វេជ្ជបណ្ឌិត ថេប ប្លេកបឺន (Tab Blackburn) ដែលជាគ្រូពេទ្យឯកទេសព្យាបាល បាននិយាយថា ប្រសិនបើអ្នកមានចលនាទៅលើសន្លាក់, ដាក់វាត្រង់មុំមួយដែលចម្លែក និងទុកវាចោល, អ្នកនឹងមានការជាប់គាំង។
មូលហេតុដទៃទៀតនៃការជាប់កនេះអាចរួមមានដូចជា ជំងឺផ្តាសាយ, ជំងឺគ្រុនស្វិតដៃជើង និងជំងឺរលាកស្រោមខួរ គឺសុទ្ធជាមូលហេតុដែលធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ, លក្ខខ័ណ្ឌទាំងនេះបង្ហាញដោយខ្លួនវានូវរោគសញ្ញាដែលមិនគាប់ប្រសើរដែលរួមមាន ចង្អោរ, ឈឺក្បាល និងហើមក្រពេញជាដើម។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ទាំងនេះជាអ្វីដែលអ្នកអាចធ្វើដើម្បីជួយបន្ថយនូវការឈឺចាប់។
- វេជ្ជបណ្ឌិត ប្លេកបឺនបាននិយាយថា ជារឿយៗ, ការដាក់នូវអ្វីក្តៅៗផ្ទាល់ទៅលើកក្នុងរយៈពេល២០ ទៅ៣០នាទី ពី២ ទៅ៣ដងក្នុងមួយថ្ងៃនឹងផ្តល់នូវភាពធូរស្រាលនូវអ្វីដែលពិបាក។ ប្រសិនបើអ្នកមិនមានទ្រនាប់កម្តៅទេ, ព្យាយាមមធ្យោបាយនេះ។ វេជ្ជបណ្ឌិត ប្លេកបឺនបាននិយាយថា ដាក់កន្សែងចូលទៅក្នុងទឹកក្តៅឧណ្ឌៗ, រួចពូតវា, ព្រលាវាវិញ បន្ទាប់មករុំវាត្រង់ករបស់អ្នក។ សូមកុំប្រើនូវកម្តៅប្រសិនបើការជាប់គាំងនេះគឺជាលទ្ធផលនៃការគ្រោះថ្នាក់ដែលបានកើតឡើងក្នុងរយៈពេល២ថ្ងៃមុននោះ។ កម្តៅនឹងធ្វើអោយរឹតតែធ្ងន់ដល់ការគ្រោះថ្នាក់ ដែលធ្វើអោយការឈឺចាប់រឹតតែយ៉ាប់ទៅៗ។
- វេជ្ជបណ្ឌិត ប្លេកបឺនបាននិយាយថា ការច្របាច់ និងធ្វើចលនាថ្នមៗអាចជួយអោយត្រឡប់មកមានភាពបត់បែនបានល្អពីការជាប់កវិញ។ គាត់បាននិយាយថា ប្រសិនបើអ្នកអាចធ្វើចលនាករបស់អ្នក ៤ទៅ៥ដងក្នុងមួយថ្ងៃ, វាហាក់ដូចជាការដាក់ឡេលើវាអញ្ចឹង។ គាត់ណែនាំអោយបត់កពីម្ខាងទៅម្ខាងដោយប្រុងប្រយ័ត្ន។ មើលទៅចុងស្មាខាងស្តាំហើយរាប់ដល់៥, បន្ទាប់មកបត់មកមើលចុងស្មាខាងឆ្វេងហើយរាប់ដល់៥ដូចគ្នា។ ធ្វើរបៀបនេះទៅមកៗអោយបាន៣ដង។
- វេជ្ជបណ្ឌិត ប្លេកបឺនបាននិយាយថា ការរឺតដោយប្រេងរឺតនៅលើកដែលជាប់មិនព្យាបាលមូលហេតុដែលបង្កអោយជាប់កបាននោះទេ, ប៉ុន្តែវាអាចជួយបន្ថយការឈឺចាប់ទៅវិញ។ ប្រេងរឺតនិងប្រេងក្រឡាផ្សំពីសារធាតុដែលធ្វើអោយកន្លែងដែលត្រូវបានលាបនោះមានសភាពក្តៅ។ ប្រេងផ្សេងទៀតត្រូវបានបង្កើតឡើងដោយអាស៊ីតសាលីស៊ីលីក, ដែលជាធាតុផ្សំបន្ថយការឈឺចាប់នៅក្នុងថ្នាំអាស្ពីរីន។(អ្នកដែលមានប្រតិកម្មទៅនឹងថ្នាំអាស្ពីរីនគួរតែពិនិត្យជាមួយនឹងគ្រូពេទ្យមុននឹងប្រើនូវប្រេងទាំងនេះ)។ វេជ្ជបណ្ឌិត ខាល ប៊ី. ហ្វ៊ាល(Karl B. Fields) ប្រធាននៃមន្ទីរពេទ្យ Sports Medicine Fellowship at Moses Cone Memorial បាននិយាយថា មានអ្វីមួយអំពីការដាក់ដៃរបស់អ្នកចុះដែលធ្វើអោយមានការឈឺចាប់តិច និងផ្តល់ភាពធូរស្រាល។
- វេជ្ជបណ្ឌិត ហ្វ៊ាលបាននិយាយថា ការបក់ខ្យល់រំភើយត្រជាក់ប៉ះរូបអ្នកអាចជម្រុញអ្នកអោយប្តូរទីតាំងមួយដែលមិនទំនងដែលលទ្ធផលបណ្តាលអោយជាជាប់ក។
- ការដាក់ខ្នើយ២ ឬ៣បន្ថែមអាចផ្តល់នូវផាសុកភាព, ប៉ុន្តែករបស់អ្នកមិនទទួលស្គាល់នូវការធ្វើទាំងអស់នៃរបៀបនេះនោះទេ។ ខ្នើយដ៏ទន់មួយគឺមានភាពងាយស្រួលដើម្បីផ្តល់អោយមានការទ្រដ៏ល្អមួយសម្រាប់កជាជាងការដាក់ករបស់អ្នកអោយខ្ពស់នោះ។
- កុំដេកលើសាឡុង: អ្នកមុខជាចង់ដេកថ្ងៃ ប៉ុន្តែពេលក្រោយ, ជៀសវាងដេកលើសាឡុង។ វេជ្ជបណ្ឌិត ប្លេកបឺកបាននិយាយថា ជាធម្មតាសាឡុងមិនជាទីពេញលេញ ឬទ្រទ្រង់ដល់ការគេងរបស់អ្នកនោះទេ។
- ប្រសិនបើការជាប់គាំងនោះបន្តមានលើសពី២ថ្ងៃនោះ និងថ្នាំសម្រាប់ព្យាបាលនៅផ្ទះមិនអាចជួយបាន, គ្រូពេទ្យអាចជួយរកមធ្យោបាយដើម្បីបន្ថយវាបាន។ គាត់ប្រហែលជាណែនាំអោយពាក់ប្រដាប់ទ្រាប់ក៕