ការខ្សោយផ្លូវភេទរបស់មនុស្សប្រុសគឺជាជំងឺមួយប្រភេទដែលរាងកាយមិនអាចផលិតអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូនបានគ្រប់គ្រាន់។ វាក៏ជាគឺជាអ័រម៉ូនដ៏សំខាន់មួយសម្រាប់បង្កើតជាសាច់ដុំ និងលក្ខណៈភេទជាមនុស្សប្រុសតែម្តង។ ការរស់នៅជាមួយនឹងជំងឺខ្សោយផ្លូវភេទ មិនត្រឹមតែប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍អ្នកទេ តែក៏អាចកាត់បន្ថយគុណភាពនៃជីវិតទាំងមូលផងដែរ។ ខាងក្រោមនេះគឺជាអាការៈរបស់ជំងឺនេះដែលអ្នកគប្បីកត់សម្គាល់ឲ្យបានលឿន៖
- បុរសដែលខ្សោយអ័រម៉ូនភេទគឺមានសាច់ដុំស្វិតៗ
- រាងកាយមិនសូវមានរោមដុះ
- ប្រឈមខ្ពស់នឹងជំងឺពុកឆ្អឹង
- ឧស្សាហ៍មានជំងឺបាក់ទឹកចិត្ត ឆេវឆាវ និងពិបាកផ្ចង់អារម្មណ៍
- មានបញ្ហាផ្លូវភេទច្រើនដូចជា លិង្គមិនឡើងរឹង មិនងាយមានអារម្មណ៍នៅលើលិង្គ ពិបាកឈានដល់ចំណុចកំពូល និងកាត់បន្ថយការចេញទឹកកាម
- ពន្យាពេលពេញវ័យដូចជា មិនបែកសម្លេង មិនលូតលាស់សាច់ដុំនៅទ្រូង ឬលិង្គ និងពងស្វាសមិនលូតលាស់
- ឧស្សាហ៍អស់កម្លាំង
- កង្វះគ្រាប់ឈាម៕