កូនក្នុងផ្ទៃត្រូវការជីវជាតិច្រើនណាស់ពីរាងកាយម្តាយដើម្បីលូតលាស់ប្រកបដោយសុខភាពល្អ។ គ្មានអ្វីសំខាន់ជាងក្នុងពេលទារកកំពុងតែលូតលាស់ខួរក្បាលរបស់គេឡើយ។ ខួរក្បាលរបស់ទារកនឹងលូតលាស់ក្នុងរយៈពេលបីសប្តាហ៍ដំបូងក្រោយពីដឹងថាមានផ្ទៃពោះ ហើយវាក៏សំខាន់ណាស់ដែរក្នុងការផ្គត់ផ្គង់សារធាតុមានសុខភាពល្អសម្រាប់គេ។ អាហារមួយចំនួនមានជីវជាតិមានប្រយោជន៍ខ្ពស់ណាស់សម្រាប់ជំរុញដល់ការលូតលាស់ខួរក្បាលរបស់កូន។ ដូច្នេះបើសិនជាអ្នកចង់ឲ្យកូនកើតមកមានខួរក្បាលល្អ យកល្អគួរតែកុំភ្លេចញ៉ាំអាហារខាងក្រោមនេះក្នុងពេលមានផ្ទៃពោះផង។
ស៊ុត
បើសិនជាអ្នកមិនបានញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃផង យកល្អគួរតែធ្វើវាផងខណៈពេលដែលមានផ្ទៃពោះ ព្រោះវាមានសារធាតុខូលីន ដែលទទួលខុសត្រូវលើការលូតលាស់ការចងចាំ។
ស្ពៃស្ពីណាច
សារធាតុដ៏សំខាន់មួយដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវការគឺ Folate សម្រាប់លូតលាស់ដល់ DNA និងរចនាសម្ព័ន្ធកោសិកា។ វាក៏ជួយបង្កើតជាកោសិកាសរសៃប្រសាទ និងការពារសរសៃប្រសាទកុំឲ្យខូចខាត។
ផ្លែប័រ
ខួរក្បាលរបស់មនុស្សយើងត្រូវការខ្លាញ់ល្អៗដើម្បីធ្វើការបានយ៉ាងស្រួល ព្រោះខួរក្បាលត្រូវបានបង្កើតឡើងដោយជាតិខ្លាញ់រហូតដល់ ៦០ភាគរយទៅហើយ។ ខ្លាញ់ល្អៗប្រភេទ Monounsaturated Fats មានយ៉ាងពិសេសក្នុងផ្លែប័រតែម្តង។
គ្រាប់ល្ពៅ
គ្រាប់ល្ពៅគឺជាប្រភពនៃជាតិស័ង្គសីដ៏សំខាន់ ដែលវាល្អសម្រាប់ទារកក្នុងផ្ទៃព្រោះ វាអាចធ្វើឲ្យខួរក្បាលទទួលបានព័ត៌មានកាន់តែល្អ។ គ្រាប់ល្ពៅមាននៅក្នុងសម្បករបស់គ្រាប់ល្ពៅតែម្តង ដូច្នេះចូរកុំភ្លេចញ៉ាំគ្រាប់ល្ពៅទាំងសម្បកផង។
សណ្តែកដី
សណ្តែកដីភាគច្រើនគឺជាអាហារសម្រាប់ខួរក្បាលទារកក្នុងផ្ទៃព្រោះវាផ្ទុកទៅដោយជីវជាតិជាច្រើនដែលទារកត្រូវការ។ វាមានប្រូតេអ៊ីន ខ្លាញ់ផ្តល់សុខភាព និងវិតាមីន B៕