នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកមានអារម្មណ៍ថាឡើងហើមត្រង់តំបន់រន្ធគូថ
- អ្នកមានជំងឺទឹកនោមផ្អែម
- អ្នកកំពុងប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីត
- កូនរបស់អ្នកត្អូញត្អែរនៃការរមាស់គូថនេះ
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
គ្រប់ការរមាស់ទាំងអស់, រន្ធគូថអាចជាកន្លែងមួយដែលគួរអោយខ្មាសអៀនជាងគេបំផុត។ការរមាស់គូថជាធម្មតាគឺជាសញ្ញាដែលសមាសធាតុផ្សំនៃលាមក ឬការបញ្ចេញនៃខ្លួនត្រូវបានប៉ះពាល់ទៅលើសរសៃវិញាណដែលបានបញ្ចប់ត្រង់រន្ធគូថ។ វេជ្ជបណ្ឌិតបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ, មូលហេតុមានច្រើន និងការរកមើលនូវហេតុផលច្បាស់លាស់មួយសម្រាប់វាអាចជារឿងពិបាក។
ភាគច្រើន, ជំងឺឬសដូងបាត, ពងព្រូន, ការរហែក(ប្រេះស្បែកដែលនៅជុំវិញរន្ធគូថ), ប្រតិកម្មអាឡែហ្ស៊ីទៅនឹងក្រដាសអនាម័យ ឬអាហារគឺទទួលខុសត្រូវសម្រាប់បញ្ហាដ៏ពិបាកទាំងនេះ។ ការរមាស់គូថអាចត្រូវបានបង្កឡើងផងដែរដោយការឆ្លងមេរោគផ្សិតដែលជារឿងទូទៅមួយចំពោះមនុស្សដែលមានជំងឺទឹកនោមផ្អែម និងអាចជាសញ្ញាមួយនៃសញ្ញាដំបូងនៃជំងឺនេះ។ ក្នុងករណីកម្រ, ការរមាស់គូថគឺជាសញ្ញានៃជំងឺបូស, ដុះសាច់ ឬជំងឺឆ្លងដោយការរួមភេទជាដើម។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ខ្ញុំនឹងប្រយ័ត្នក្នុងការប្រើប្រាស់ក្រែម និងក្រមួនដែលលក់តាមទីផ្សារដើម្បីដោះស្រាយជាមួយនឹងការរមាស់គូថនេះ។ វេជ្ជបណ្ឌិត ប្រ៊ូស អរឃីន ដែលជាសាស្ត្រាចារ្យរងឯកទេសខាងវះកាត់ពោះវៀនធំ និងរន្ធគូថនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ George Washington នៅក្នុងទីក្រុងវ៉ាស៊ីនតោន D.C បាននិយាយថា ពួកវាអាចធ្វើអោយប៉ះពាល់ច្រើនជាងផ្តល់ផលល្អ និងការពិតទៅ, វាមានមធ្យោបាយស្រួលជាងនេះទៅទៀតនៃការដោះស្រាយពីបញ្ហានេះ។ ទាំងនេះគឺជាការណែនាំមួយចំនួនថាតើកម្ចាត់ចេញបែបណាដែលអោយបាត់បង់ដល់ការរមាស់នេះចេញពីជីវិតរបស់អ្នកនោះ។
- វេជ្ជបណ្ឌិត ជូន នូហ្គឺររាស់ ដែលជាគ្រូពេទ្យវះកាត់ផ្នែកពោះវៀនធំ និងរន្ធគូថនៅឯគ្លីនីក ក្លេវឺលេន-ហ្វ្លរីដា នៅក្នុងទីក្រុង Fort Lauderdaleបាននិយាយថា គ្រូពេទ្យមិនដឹងច្បាស់ថាតើហេតុអ្វី, ប៉ុន្តែផ្លែឈើដែលជូរៗដូចជា ក្រូច, ទំពាំងបាយជូរ និងក្រូចឃ្វិច និងអាហារនៃគ្រឿងទេសមួយចំនួនដូចជាម្រេច, អាចបណ្តាលអោយមនុស្សមួយចំនួនវិវត្តទៅជាការបញ្ចេញអោយរលាកត្រង់រន្ធគូថនោះទេ។ គាត់បាននិយាយថា ការកម្ចាត់ចេញអាហារទាំងនេះពីចំណីអាហាររបស់អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន។
- គ្រាប់កាហ្វេមានជាតិប្រេងដែលអ្នកមិនអាចរំលាយវាបាន។ ជាតិប្រេងអាចធ្វើអោយរលាកស្បែកដែលនៅជុំវិញរន្ធគូថនៅពេលដែលពួកវាត្រូវបានគេបញ្ចេញពីខ្លួន។ វេជ្ជបណ្ឌិត ស្កុត ហ្គូលស្តេនដែលជាគ្រូពេទ្យវះកាត់ផ្នែកពោះវៀនធំ និងរន្ធគូថនៅឯមន្ទីរពេទ្យ Thomas Jefferson ក្នុងទីក្រុងហ្វីឡាដឺរហ្វ៊ាបាននិយាយថា សូមកំនត់ដោយខ្លួនអ្នកយ៉ាងសាមញ្ញត្រឹមតែ១៧៤មីលីលីត្រ និងពីមួយ ឬពីរពែងក្នុងមួយថ្ងៃអាចគ្រប់គ្រាន់ដើម្បីការពារ ឬបន្ថយនូវការរមាស់គូថនេះ។
- វេជ្ជបណ្ឌិត អរឃីនបាននិយាយថាខោក្នុងដែលធ្វើពីជាតិកប្បាសដែលរលុងគឺជាជម្រើសដ៏ល្អប្រសើរជាងខោក្នុងដែលមានជាតិនីឡុងពីព្រោះវាស្រូបអោយមានសំណើមបានល្អ និងអនុញ្ញាតអោយខ្យល់ឆ្លងកាត់ និងរក្សាអោយគូថនោះស្ងួត។
- ជាទូទៅពងព្រូនឆ្លងទៅព្រូនតូចៗ ប៉ុន្តែក្រុមរបស់វាទាំងនេះទាក់ទាញដល់បម្រុងប្រយ័ត្ននៃមេរោគទាំងនេះដែលចេញមកនៅពេលយប់ និងបណ្តាលអោយរមាស់រន្ធគូថខ្លាំង។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាអោយទិញថ្នាំប្រឆាំងនឹងពពួកប៉ារ៉ាស៊ីតដើម្បីបន្ថយនូវបញ្ហានេះ ប៉ុន្តែអ្នកគួរតែបោកសម្អាតពូក ឬកម្រាលពូកទាំងអស់ដោយទឹកក្តៅដើម្បីការពារការមានសារឡើងវិញ។
- ថ្នាំមួយចំនួនបណ្តាលអោយរមាស់គូថ។ ឧទាហរណ៍ថ្នាំអង់ទីប៊ីយោទិចជារឿយៗបំផ្លាញបាក់តេរីដែលនៅក្នុងរន្ធគូថដែលការពារប្រឆាំងការរមាស់ដោយការឆ្លងមេរោគផ្សិត។ សូមសួរទៅគ្រូពេទ្យថាតើថ្នាំរបស់អ្នកអាចបណ្តាលអោយមានបញ្ហានេះឬទេ។
- ការប្រើប្រាស់ប្រដាប់សម្ងួតសក់ដោយដាក់ក្នុងកម្រិតទាបក្នុងរយៈពេល២០ ទៅ៣០វិនាទីបន្ទាប់ពីងូតទឹក ឬហែលទឹកគឺជាមធ្យោបាយដែលល្អមួយ ប៉ុន្តែដាក់សម្ងួតគូថរបស់អ្នក និងការពារពីការរមាស់។ ការប្រុងប្រយ័ត្នមួយៈ ប្រសិនបើអ្នកមានអារម្មណ៍ថាមានការរលាកស្បែក, មានន័យថា ប្រដាប់សម្ងួតដាក់ក្នុងសីតុណ្ហភាពខ្លាំងពេក ឬដាក់នៅជិតពេក។
- ពន្លឺកម្តៅព្រះអាទិត្យអាចជួយការពារ និងបន្ថយនូវការរមាស់ និងការរលាកផ្សេងទៀតត្រង់តំបន់រន្ធគូថ និងធ្វើអោយស្ងួតស្បែក។ វេជ្ជបណ្ឌិត អេរីក អាន់ដឺសាន់(Eric G. Anderson) ដែលជាគ្រូពេទ្យប្រចាំគ្រួសារនៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ាបាននិយាយថា ការហាលថ្ងៃដោយខ្លួនទទេគឺជាវិធីមួយដ៏អស្ចារ្យដើម្បីទទួលបាននូវកម្តៅព្រះអាទិត្យទៅត្រង់តំបន់ផ្នែកខាងខ្នងដែលជាធម្មតាដែលបន្សល់ជាការជាំខ្មៅ។
- ជឿឬមិនជឿប្រសិនបើអ្នកមានអារម្មណ៍ថាថប់បារម្ភ ឬកំពុងតែមានស្ត្រេសនោះ, អ្នកអាចអោយមានការវិវត្តជាការរមាស់គូថនោះ។ សូមបន្ធូរបន្ថយនូវស្ត្រេសដោយការប្រើមធ្យោបាយធ្វើយូហ្គា, បន្ឋូរអារម្មណ៍ម្តងបន្តិចៗ ឬលំហាត់ប្រាណអាចបញ្ចប់នូវការអេសរបស់អ្នក។
- អនាម័យល្អគឺជារឿងសំខាន់ដើម្បីការពារពីការរមាស់គូថ។ ប្រសិនបើអាច, បន្ទាប់ពីជុះលាមកហើយម្តងៗលាងរន្ធគូថជាមួយនឹងកន្សែងដែលទន់ដែលត្រូវបានជ្រលក់ដោយទឹកក្តៅឧណ្ឌៗ និងសាប៊ូដែលមានកម្រិតទាប។ លាង និងទះស្រាលៗអោយស្ងួត, សូមកុំដុសអោយសោះ។
- វេជ្ជបណ្ឌិត ហ្គូលស្តេនបាននិយាយថា អ្នកគួរតែបិទក្រដាសអនាម័យទន់ៗ និងជៀសវាងពីការជាប់ស្ថិត។ អ្នកមិនត្រូវបានដាក់អ្វីផ្សេងដូចជាទឹកអប់នៅក្នុងក្រដាសទាំងនោះទេដែលអាចបណ្តាលអោយរលាកស្បែកនោះ៕