ភាពជាស្ត្រីមានគុណប្រយោជន៍នៃសុខភាពយ៉ាងពិតប្រាកដមួយចំនួន, ប៉ុន្តែមិនមែនទាក់ទងនឹងការឈឺក្បាល ជាពិសេសដូចជាការឈឺក្បាលប្រកាំងនោះទេ។ ជាសំណាងល្អ, វាមានជំនួយ។
កត្តាជាច្រើនផ្តល់អោយមានការឈឺក្បាលសម្រាប់អ្នកទាំងពីរទាំងបុរស និងនារី, ដែលរួមមានប្រវត្តិគ្រួសារ និងអាយុ។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗស្ត្រីបានសម្គាល់ពីទំនាក់ទំនងរវាងការឈឺក្បាល និងការផ្លាស់ប្តូរអរម៉ូន។
អរម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន ដែលមានមុខងារសំខាន់ក្នុងការរក្សានូវវដ្តរដូវរបស់ស្ត្រី និងការមានទម្ងន់ អាចប៉ះពាល់ទៅលើសារធាតុគីមីដែលទាក់ទងនឹងការឈឺក្បាលនៅក្នុងខួរក្បាល។ កម្រិតអរម៉ូនអ៊ឹស្ត្រូសែនកើនឡើងអាចអោយមានភាពប្រសើរឡើងដល់ការឈឺក្បាល នៅពេលដែលអរម៉ូនអ៊ឹស្ត្រូសែននេះថយចុះវិញអាចធ្វើអោយការឈឺក្បាលកាន់តែអាក្រក់ទៅៗ។
តែកម្រិតអរម៉ូនចុះឡើងអាចជះឥទ្ធិពលទៅនឹងគម្រូនៃការឈឺក្បាល, អ្នកមិនស្ថិតនៅក្នុងស្ថានភាពនៃអរម៉ូនរបស់អ្នកយ៉ាងពេលលេញនោះទេ។ គ្រូពេទ្យអាចជួយព្យាបាលអ្នក ឬការពារអ្នកពីការឈឺក្បាល។
អំឡុងពេលធ្លាក់ឈាមរដូវ
តំនក់នៃអរម៉ូនអ៊ឹស្ត្រូសែនមុនពេលមានឈាមរដូវអាចផ្តល់អោយមានការឈឺក្បាល។ ការឈឺក្បាលគឺជារោគសញ្ញាទូទៅមួយនៃបណ្តុំរោគសញ្ញាមុនពេលមកឈាមរដូវ និងស្ត្រីជាច្រើនដែលមានការឈឺក្បាលប្រកាំងមានការឈឺក្បាលមុន ឬអំឡុងពេលធ្លាក់ឈាមរដូវនេះ។ អ្នកអាចព្យាបាលការឈឺក្បាលប្រកាំងដែលទាក់ទងនឹងការធ្លាក់ឈាមរដូវដោយៈ
- ដាក់ទឹកកកៈ ដាក់ថង់ទឹកកក ឬកញ្ចប់ទឹកកកដាក់លើកន្លែងដែលឈឺលើក្បាល ឬករបស់អ្នក។ រុំកញ្ចប់ទឹកកកដោយកន្សែងដើម្បីការពារស្បែករបស់អ្នក។
- ម៉ាស្សាសាច់ដុំៈ ម៉ាស្សាសាច់ដុំដែលតឹងនៅនឹងក្បាល, ក និងស្មា។
- លេបថ្នាំបន្ថយការឈឺចាប់ដែលលក់តាមទីផ្សារៈ ដូចជា អាសេតាមីណូហ្វេន (ទីឡេណុល, ផ្សេងទៀត) ឬថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីតដូចជាថ្នាំអាស្ពីរីន, ណាប្រូហ្សែន(Aleve, ផ្សេងទៀត) និងអ៊ីប៊ុយប្រូហ្វេន(Advil, Motrin, ដទៃទៀត)។
- លេបថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវអាចជួយអ្នកបានប្រសិនបើថ្នាំដែលតាមទីផ្សារ ឬការផ្លាស់ប្តូររបៀបរស់នៅមិនមានប្រសិទ្ធភាពនោះ។
ប្រសិនបើអ្នកមានការឈឺក្បាលលើសពី៣ដងក្នុងមួយខែ, គ្រូពេទ្យអាចណែនាំអោយការព្យាបាលការពារជាមួយនឹងថ្នាំដែលមានវេជ្ជបញ្ជា ឬថ្នាំដែលលក់តាមទីផ្សារដើម្បីបន្ថយការឈឺចាប់។ ប្រសិនបើវដ្តរដូវរបស់អ្នកទៀតទាត់, ជារឿយៗវាមានប្រសិទ្ធភាពខ្លាំងបំផុតដើម្បីលេបថ្នាំការពារឈឺក្បាល២ ឬ៣ថ្ងៃមុននឹងការធ្លាក់ឈាមរដូវ និងបន្តលេបក្នុងរយៈពេល២ ឬ៣ថ្ងៃដំបូងនៃការធ្លាក់ឈាមរដូវ។ ប្រសិនបើអ្នកមានការឈឺក្បាលប្រកាំងទាំងស្រុងនៃវដ្តរដូវរបស់អ្នក ឬការធ្លាក់ឈារដូវរបស់អ្នកមិនទៀងទាត់, វាអាចប្រសើរឡើងក្នុងការលេបថ្នាំការពារជារៀងរាល់ថ្ងៃនោះ។
ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត
ស្ត្រីមួយចំនួនធ្លាប់មានការឈឺក្បាលក្នុងរយៈពេលដំបូងបន្ទាប់ពីចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើត ឬថ្នាំគ្រាប់ដទៃទៀតដើម្បីរក្សាស្ថេរភាពនៃអរម៉ូន។ សម្រាប់រឿងផ្សេង, ថ្នាំគ្រាប់ពន្យារកំណើតផ្លាស់ប្តូរនូវគម្រូនៃការមានការឈឺក្បាល ជួនកាលធ្វើអោយប្រសើរឡើង ជួនកាលធ្វើអោយកាន់តែយ៉ាប់ទៅៗក៏មាន។
ប្រសិនបើមធ្យោបាយនៃការពន្យារកំណើតរបស់អ្នកហាក់ដូចជាធ្វើអោយប៉ះពាល់ដល់ការឈឺក្បាល ឬធ្វើអោយយ៉ាប់ទៅៗ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ។
អំឡុងពេលមានផ្ទៃពោះ
កម្រិតអរម៉ូនអ៊ឹស្ត្រូសែនកើនឡើងយ៉ាងលឿនក្នុងអំឡុងពេលមានផ្ទៃពោះដំបូង និងសល់នូវកម្រិតខ្ពស់នេះក្នុងអំឡុងពេលមានផ្ទៃពោះ។ ជារឿយៗការឈឺក្បាលប្រកាំងមានភាពប្រសើរឡើង ឬបាត់ទៅវិញអំឡុងពេលមានផ្ទៃពោះ, ប៉ុន្តែការឈឺក្បាលតឹងហាក់ដូចជាមានភាពប្រសើរឡើងតិច។ បន្ទាប់ពីសម្រាល, ការថយចុះភ្លាមៗនៃកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលស្របពេលមានស្ត្រេស, ទម្លាប់នៃការញ៉ាំមិនទៀងទាត់ និងកង្វះនៃការគេង អាចធ្វើអោយមានការឈឺក្បាលសារជាថ្មីវិញ។
ប្រសិនបើអ្នកមានការឈឺក្បាលអំឡុងពេលមានផ្ទៃពោះ, សូមសួរគ្រូពេទ្យអំពីជម្រើសនៃការព្យាបាលដែលល្អ។ ថ្នាំបន្ថយការឈឺក្បាលភាគច្រើនអាចមានការប៉ះពាល់ ឬមានឥទ្ធិពលដែលមិនត្រូវបានគេដឹងទៅលើការវិវត្តរបស់ទារកនោះទេ, ជាពិសេសប្រសិនបើអ្នកលេបវាអំឡុងពេលដែលកំពុងចាប់កំណើតនោះ។ ទោះជាអ្នកនឹងមានការហាមប្រាមអំពីថ្នាំឈឺក្បាលអំឡុងពេលបំបៅកូនដោយទឹកដោះយ៉ាងណាក្តី, អ្នកនឹងមានជម្រើសបន្ថែមទៀតជាងអ្នកធ្លាប់បានធ្វើអំឡុងពេលមានផ្ទៃពោះ។
អំឡុងពេលជុំវិញការអស់រដូវ និងអស់រដូវ
សម្រាប់ស្ត្រីជាច្រើន, ការឈឺក្បាលប្រកាំងអាចក្លាយជារឿងញឹកញាប់ និងធ្ងន់ធ្ងរអំឡុងពេលជុំវិញការអស់រដូវ ដែលជាឆ្នាំដែលនាំអោយស្ត្រីជិតអស់រដូវ ដោយសារតែកម្រិតនៃអរម៉ូនឡើង និងចុះមិនស្មើគ្នា។ ការឡើងចុះនេះអាចនាំអោយមានការឈឺក្បាលប្រកាំង។
សម្រាប់ស្ត្រីភាគច្រើន, ការឈឺក្បាលប្រកាំងប្រសើរឡើងវិញនៅពេលដែលការធ្លាក់ឈារដូវរបស់ពួកគេបានចប់ ប៉ុន្តែជារឿយៗការឈឺក្បាលដែលតឹងកាន់តែអាក្រក់ទៅៗ។ ការព្យាបាលដោយអរម៉ូនអាចប៉ះពាល់ទៅលើការឈឺក្បាលផងដែរ។ ការព្យាបាលដោយអរម៉ូនក្នុងអំឡុងពេលអស់រដូវធ្វើអោយការឈឺក្បាលកាន់តែអាក្រក់ទៅៗចំពោះស្ត្រីមួយចំនួន និងធ្វើអោយការឈឺក្បាលកាន់តែប្រសើរទៅវិញចំពោះមនុស្សមួយចំនួនទៀត។
ប្រសិនបើការឈឺក្បាលនៅតែមានបន្តជាប់បន្ទាប់ពីអស់រដូវ, អ្នកអាចបន្តប្រើប្រាស់ថ្នាំដដែល និងកំនត់នូវរបៀបនូវការរស់នៅរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសប្រើប្រាស់អ៊ឹស្ត្រូសែនដើម្បីដោះស្រាយរោគសញ្ញានៃការអស់រដូវនេះ, គ្រូពេទ្យអាចណែនាំអោយប្រើនូវបន្ទះដែលបិទលើស្បែកដែលមាននូវអរម៉ូនអ៊ឹស្ត្រូសែន។ បន្ទះស្តើងនោះផ្តល់អោយថយចុះ និងជំនួសអោយមានការផ្គត់ផ្គង់នៃអ៊ឹស្ត្រូសែនដែលហាក់ដូចជាបន្ថយនូវភាពធ្ងន់ធ្ងរនៃការឈឺក្បាល។
ស្ត្រីគ្រប់រូបគឺខុសៗគ្នា
ស្ត្រីមួយចំនួនគឺងាយនឹងទទួលឥទ្ធិពលនៃអរម៉ូន។ ប្រសិនបើការឈឺក្បាលកំពុងតែរំខានសកម្មភាពប្រចាំថ្ងៃ, ការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក, សូមសួរគ្រូពេទ្យអំពីជំនួយ។ ការព្យាបាលគឺអាចមាន។
ឈឺក្បាល និងអរម៉ូន ៖ មានអ្វីទាក់ទងគ្នា?
26 July, 2020