ការរ៉ាំងរដូវគឺជារឿងធម្មជាតិមួយសម្រាប់ស្ត្រីគ្រប់រូប។ ក្នុងពេលនេះ មុខងារប្រដាប់ភេទ និងការមករដូវលែងកើតមានទៀតហើយ។ ចំពោះពេលវេលាចាប់ផ្តើមបញ្ហានេះ ស្ត្រីម្នាក់ៗគឺស្ថិតក្នុងវ័យខុសៗគ្នា ដោយជាមធ្យមគឺចាប់ផ្តើមក្រោយពីអាយុ ៤៥ឆ្នាំ។ យ៉ាងណាមិញ ការគិតដ៏តក់ស្លុតអំពីការរ៉ាំងរដូវអាចនឹងចាប់ផ្តើមយូរមុនពេលរោគសញ្ញាដំបូងរបស់វាកើតឡើងដូចជា៖
- ជាមនុស្សដែលងាយនឹងស៊ីអារម្មណ៍ ឬងាយនឹងស្រកទឹកភ្នែកនៅពេលមើលរឿងកំសត់
- ឃ្លានញ៉ាំស្ករសូកូឡាខ្លាំង
- ចាប់ផ្តើមធាត់ឡើងទម្ងន់
- អារម្មណ៍មិនល្អអាចជាការបាក់ទឹកចិត្តភ្លាមៗ
- គេងមិនលក់
- ចាប់ផ្តើមភ្លេចភ្លាំងច្រើន
- មានអារម្មណ៍ថាខ្លាចខ្លាំងជាងធម្មតា
- ដុះរោមនៅលើមុខ
- បែកញើសកាន់តែច្រើន
- ចាប់ផ្តើមនិយាយរឿងក្នុងចិត្តចេញឲ្យគេស្តាប់ច្រើន
- ឧស្សាហ៍ខឹងឆេវឆាវ
- ចូលចិត្តនៅតែម្នាក់ឯង មិនចង់ឲ្យគេរំខាន
- អស់កម្លាំង
- ហើមខ្លួន ដូចជាកែងជើង ជើង ឬមុខ
- មានអារម្មណ៍យល់ថា ខ្លួនឯងជិតឆ្គួត
រោគសញ្ញានៃការរ៉ាំងរដូវទាំងអស់នេះមិនប្រាកដថាកើតឡើង ឬចាប់ផ្តើមមានម្តងទាំងអស់ឡើយ។ ស្ត្រីម្នាក់ៗគឺមានលក្ខណៈខុសៗគ្នា ប៉ុន្តែបើសិនជាអ្នកមិនចង់ឲ្យវាកើតឡើងទេ ចូរស្វែងរកការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យផងនៅពេលជួបអាការៈណាមួយគួរឲ្យសង្ស័យ៕