ការមករដូវច្រើនៗគឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងខ្លាំងលើស្ត្រីត្រៀមរ៉ាំងរដូវ ព្រោះមិនមានស្ត្រីច្រើនឡើយដែលជួបបញ្ហានេះ។ គ្រាន់តែមករដូវធម្មតា វាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបានល្អទៅហើយ ចុះទម្រាំមករដូវច្រើនៗទៀត អ្នកពិតជាត្រូវការជួបពេទ្យដើម្បីពីនិត្យ និងដោះស្រាយវាហើយ។
ក្នុងករណីខ្លះ មូលហេតុដែលនាំឲ្យមករដូវច្រើនបែបនេះគឺមិនទាន់ដឹងឡើយ ប៉ុន្តែជំងឺមួយចំនួនអាចនឹងបង្កជាការមករដូវច្រើនៗបែបនេះដែរ ដូចជា៖
- អតុល្យភាពអ័រម៉ូន
- ក្រពេញអូវ៉ែធ្វើការមិនល្អ
- មានដុំសាច់ក្នុងស្បូន
- មានដុំប៉ូលីពក្នុងស្បូន
- កងដាក់ក្នុងស្បូន
- ការមានផ្ទៃពោះមានផលវិបាក
- មហារីក
- ជំងឺឈាមក្រកក
- ការប្រើថ្នាំមួយចំនួន
ការមករដូវច្រើនៗភាគច្រើនបង្កឡើងដោយការអតុល្យភាពអ័រម៉ូន ដែលនាំឲ្យវដ្តរដូវមិនមានការជ្រុះអូវ៉ុល។ ការមករដូវធម្មតា វានឹងបញ្ចេញមេជីវិតញីពីក្នុងក្រពេញអូវ៉ែ ហើយក៏ភ្ញោចឲ្យរាងកាយផលិតអ័រម៉ូនប្រូជេស្តេរ៉ូន សម្រាប់ទទួលខុសត្រូវលើការមករដូវទៀងទាត់។ នៅពេលមិនមានការជ្រុះមេជីវិតញីទេ អ័រម៉ូនប្រូជេស្តេរ៉ូនក៏មិនគ្រប់គ្រាន់ ហើយក៏បណ្តាលឲ្យមករដូវច្រើនៗតែម្តងទៅ៕