សរសៃឈាមវ៉ែនគឺជាសរសៃសម្រាប់ដឹកនាំឈាមគ្មានអុកស៊ីសែនចេញពីកោសិការទាំងអស់នៃរាងកាយត្រលប់ចូលទៅក្នុងបេះដូង និងសួត។ នៅពេលដែលសរសៃវ៉ែននេះឡើងក្រាស់ រមួលឬរីកធំមិនធម្មតា គេហៅឈ្មោះវាថាសរសៃឈាមវ៉ែនរីកប៉ោងខុសពីធម្មតា។ ជាទូទៅសរសៃវ៉ែនរីកដូច្នេះច្រើនកើតឡើងនៅលើជើង និងភ្លៅ។
• ការដែលសរសៃឈាមវ៉ែននោះឡើងក្រាស រមួលឬរីកធំគេហៅថា Varicosities។
• ការរីកប៉ោងសរសៃឈាមវ៉ែនអាចកើតឡើងនៅគ្រប់កន្លែងនៃរាងកាយ ប៉ុន្តែកន្លែងដែលច្រើនកើតជាងគេគឺជើង។
• ក្នុងសហរដ្ឋអាមេរិក មានមនុស្សប្រុសប្រហែលជា ១៩% និងស្រី ៣៦% កើតបញ្ហារីកសរសៃវ៉ែននៅជើង។
• ការរីកប៉ោងសរសៃវ៉ែននេះអាចកើតឡើងជាលក្ខណៈតំនរពូជ និងអាយុរបស់មនុស្ស។
សរសៃវ៉ែននៅជើងអាចមានទាំងសើរៗស្បែក ឬនៅជ្រៅ
• សរសៃវ៉ែននៅសើរៗស្បែក និងមែករបស់វាជាធម្មតាអាចទៅជារីកប៉ោងបាន។ ជាមួយគ្នានេះដែរ សរសៃទាំងនេះមានវ៉ែនសម្រាប់ទាក់ទងគ្នា ឬវ៉ែនសម្រាប់ទំលុះទៅតំបន់ជ្រៅៗ អាចតភ្ជាប់ពីសរសៃវ៉ែននៅសើរៗស្បែកទៅសរសៃវ៉ែននៅជ្រៅៗបាន។
• ចំពោះសរសៃវ៉ែនជ្រៅៗវិញគឺត្រូវបានហ៊ំព័ទ្ធដោយសាច់ដុំ និងជាលិការចំណង សម្រាប់ជាជំនួយក្នុងការច្របាច់ឈាមនៅក្នុងសរសៃវ៉ែនត្រលប់ចូលក្នុងបេះដូង។ សរសៃវ៉ែនមានប្រើសរបស់វាសម្រាប់បង្ការការកើតមាននូវ Varicosities។
• ជាទូទៅ ឈាមធ្វើដំណើរពីសរសៃវ៉ែនសើរៗស្បែកចូលទៅក្នុងសរសៃវ៉ែនជ្រៅៗ។ បន្ទាប់មកឈាមនឹងធ្វើដំណើរតាមរយៈបណ្តាយរបស់សរសៃវ៉ែនធំៗទៀតដើម្បីចូលទៅដល់បេះដូង។
មូលហេតុ
មានទ្រឹស្តីជាច្រើនបានស្វែងថាហេតុអ្វីបានជា Varicosities កើតឡើងទៅលើសរសៃឈាមវ៉ែន ប៉ុន្តែតាមមតិជាច្រើនគេបានចោទប្រកាន់ទៅលើការខូច ឬភាពមិនប្រក្រតីរបស់ប្រើសក្នុងសរសៃវ៉ែន។
ប្រើសមានតួនាទីការពារការហូរមកវីញនៃលំហូរឈាមក្នុងសរសៃវ៉ែន។ វាជួយធ្វើយ៉ាងណាអោយឈាមក្នុងសរសៃវ៉ែនហូរទៅបេះដូងជានិច្ច។ មូលហេតុដែលថាហេតុអ្វីបានជាប្រើសក្នុងសរសៃវ៉ែនឈប់ដំណើរការគឺស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ។
• អ្នកឯកទេសខ្លះគិតថាបញ្ហាតំនរពូជធ្វើអោយមនុស្សមួយចំនួនមានប្រើសក្នុងសរសៃវ៉ែនតែបន្តិចបន្ទួច ឬប្រើសទាំងនោះមិនដំណើរការបានត្រឹមត្រូវ។
• មនុស្សមួយចំនួនប្រហែលជាកើតមកមានភាពមិនធម្មតានៃជញ្ជាំងសរសៃវ៉ែនពីកំណើត។ ភាពខ្សោយនៃសរសៃវ៉ែនប្រហែលជាធ្វើអោយប្រើសទាំងនោះញែកចេញពីគ្នា និងអាចធ្វើអោយជ្រាបទឹកចូលមកវិញបាន។
លទ្ធផលដែលថាពេលមនុស្សម្នាក់មានភាពខ្សោយនៃប្រើសសរសៃវ៉ែនក្នុងពេលឈរ ហើយលំហូរឈាមនឹងហូរបញ្ច្រាស់ និងចាក់ទៅសរសៃវ៉ែននៅសើរៗស្បែកវិញ។
• នៅពេលសាច់ដុំនៅជុំវិញសរសៃឈាមវ៉ែនជ្រៅៗកន្ត្រាក់ វានឹងជួយធ្វើអោយឈាមនៅក្នុងនោះរុញទៅបេះដូងអស់ដោយសារតែសម្ពាធមានការកើនឡើង។
• ករណីនេះក៏អាចធ្វើអោយលំហូរឈាមហូរបញ្ច្រាស់ពីសរសៃឈាមវ៉ែនជ្រៅៗទៅសរសៃឈាមវ៉ែនសើរៗស្បែកដែរ ដោយសារតែភាពមិនប្រក្រតីរបស់ប្រើសសរសៃវ៉ែន។
• នេះធ្វើអោយសម្ពាធនៅក្នុងសរសៃឈាមវ៉ែនសើរៗស្បែកកើនឡើង និងធ្វើអោយសរសៃរ៉ែននោះរីកប៉ោង។
មានកត្តាជាច្រើនអាចធ្វើអោយការរីកប៉ោងសរសៃវ៉ែននោះកាន់តែធ្ងន់ទៅៗដូចជា៖
• ស្ត្រីមានផ្ទៃពោះគឺមានទំនាក់ទំនងក្នុងការកើនឡើងនូវកំរិតរបស់ឈាម។ ជាមួយគ្នានេះដែរ វាក៏បានបន្ថែមនូវសម្ពាធទៅលើសរសៃវ៉ែននៅជើងទៀតដោយសារតែការលូតលាស់របស់ស្បូន និងឥទ្ធិពលរបស់អ័រម៉ូនអឺស្ត្រូជេន និងប្រូជេសស្តេរ៉ូនទៅលើជញ្ជាំងសរសៃវ៉ែនក្នុងការធ្វើអោយសាច់ដុំទន់ ហើយករណីនេះអាចធ្វើអោយពួកគេវិវត្តន៍ទៅរកការរីកប៉ោងសរសៃឈាមវ៉ែនក្នុងពេលមានផ្ទៃពោះ។
• ការឈរយូរពេក
• ធាត់ខ្លាំង ឬដុះក្បាលពោះធំពេក
• ការប្រឹងដោយសារតែបញ្ហាទល់លាមករ៉ាំរ៉ៃ នោមមិនចេញដោយសារតែក្រពេញប្រូស្តាតរីកធំ ក្អករ៉ាំរ៉ៃ ឬបញ្ហាផ្សេងៗទៀតដែលធ្វើអោយអ្នកប្រឹងក្នុងរយៈពេលយូរ និងធ្វើអោយកើនឡើងនូវកំលាំងសង្កត់ទៅលើសរសៃវ៉ែននៅជើង ព្រមទាំងរីកសរសៃវ៉ែននោះបាន។ យន្តការទាំងនេះក៏អាចធ្វើអោយកើតមានជំងឺឬសដូងបាតបានដែរ ដែលការរីកប៉ោងសរសៃវ៉ែននៅស្ថិតនៅក្នុងរន្ធគូថ។
• ការវះកាត់ ឬមានការបាក់បែកក្នុងតំបន់ជើង ព្រោះបញ្ហាអស់ទាំងនេះធ្វើអោយរាំងស្ទះដល់លំហូរធម្មតារបស់ចរន្តឈាមក្នុងសរសៃវ៉ែន។
• កត្តាអាយុ៖ ជាទូទៅ មនុស្សចាស់ភាគច្រើនតែងតែកើតមានបញ្ហារីកសរសៃវ៉ែននៅជើង។
មូលហេតុនៃការរីកប៉ោងសរសៃឈាមវ៉ែននៅជើង
27 July, 2020