ទម្លាប់នៃការជក់បារី ឬការញ៉ាំអាហារដែលធ្វើឲ្យកើនខ្យល់ក្នុងក្រពះគឺជាហេតុផលញឹកញាប់បំផុតនៃការហើមពោះ។ ប៉ុន្តែការហើមពោះជាប់រហូតមិនត្រឹមតែកត្តាប្រឈមនឹងជំងឺជាច្រើននោះទេ តែបើសិនជាអ្នកធ្លាប់មានអាការៈហើមពោះជាប់ ឬធ្ងន់ធ្ងរមែន ហើយស្រកទម្ងន់ និងឈឺពោះទៀតនោះ វាអាចជាបញ្ហាចំពោះសុខភាពណាមួយជាមិនខាន ដែលតម្រូវឲ្យអ្នកទៅជួបពេទ្យភ្លាម។ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលបង្កជាការហើមពោះធ្ងន់ធ្ងរ។
ជំងឺថ្លើម
ជំងឺថ្លើមច្រើនតែបណ្តាលឲ្យកើតជាការទាចទឹក មានន័យថា ជាការហើមឡើងជាតិទឹកក្នុងប្រហោងពោះ និងបង្កជាការហើមពោះតែម្តង។ ជំងឺទាចទឹក ច្រើនតែបណ្តាលឲ្យឡើងទម្ងន់ និងរីកទំហំចង្កេះយ៉ាងលឿន។
មហារីក
ការហើមពោះជាប់រហូតក៏អាចជាសញ្ញាមួយនៃជំងឺមហារីកដែរ។ ជំងឺមហារីកខុសៗគ្នាជាច្រើនដូចជា មហារីកក្រពះ ក្រពេញអូវ៉ែ ឬពោះវៀនសុទ្ធតែនាំឲ្យកើនឡើងជាតិទឹកក្នុងពោះ និងហើមពោះបានទាំងអស់។ ១០ភាគយនៃការទាចទឹកអាចបណ្តាលមកពីមហារីក។ ការហើមពោះដែលមានជាប់ទាក់ទងនឹងការឈឺក្រពះ ក៏អាចដោយសារតែដុំសាច់ដុះសង្កត់លើពោះវៀនដែរ។
រលាកក្រពះពោះវៀន
ការហើមពោះគឺជារោគសញ្ញាញឹកញាប់មួយនៃការរលាកក្រពះពោះវៀន ឬអាចនិយាយបានថាមានសត្វល្អិតក្នុងពោះវៀន។ រឿងនេះច្រើនតែទាក់ទងនឹងការបង្ករោគដោយវីរុស ឬបាក់តេរីរបស់ក្រពះ និងពោះវៀន តែវានឹងធូរស្រាលវិញនៅពេលព្យាបាល។
ការស្ទះពោះវៀន
ការហើមពោះជាមួយនឹងការឈឺពោះធ្ងន់ធ្ងរ ចង្អោ និងក្អួត ក៏អាចជាអាការៈនៃជំងឺស្ទះពោះវៀនដែរ។ ការស្ទះពោះវៀនគឺឈឺចាប់ខ្លាំងណាស់ ដោយសារតែវាមិនអាចធ្វើចលនាបាន។ ការឈឺចាប់កើតឡើងដូចរលង ឬចង្វាក់របស់វាពោះវៀនដែលរលាស់អញ្ចឹង។ បើសិនជាមិនមានការយកចិត្តទុកដាក់ទាន់ពេលទេ វាអាចបណ្តាលឲ្យមានផលវិបាករហូតដល់ធ្លាយពោះវៀនផង។
ទល់លាមករ៉ាំរ៉ៃ
វាគឺជាការបន្ទោបង់ដែលតិចជាង ៣ដងក្នុងមួយសប្តាហ៍ ឬច្រើនខែ។ ដោយសារតែលាមកដែលស្ទះ ខ្យល់ដែលស្ទះក្នុងពោះវៀននោះ ទើបធ្វើឲ្យពោះទៅជាហើមបាន៕