ចូរស្រមៃមើលទៅថា តើនឹងមានអ្វីកើតឡើងបើសិនជាមានផ្ទៃពោះ ហើយញ៉ាំអាហារមិនមានជីវជាតិគ្រប់គ្រាន់ទៀត? តើអ្នកដឹងថាវាប៉ះពាល់ដល់កូនក្នុងផ្ទៃយ៉ាងណាទេ? តាមពិតទៅ ការញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់គឺជារឿងសំខាន់បំផុតទាំងមុន ក្នុងពេល និងក្រោយពេលមានផ្ទៃពោះ។ វាគឺជាវិធីដែលជំរុញដល់សុខភាពទាំងម្តាយ និងកូន។ យ៉ាងណាមិញ បើសិនជាញ៉ាំអាហារមិនបានគ្រប់គ្រាន់ វាអាចនឹងធ្វើឲ្យកូនកើតមកមិនគ្រប់ទម្ងន់ មានជំងឺពីកំណើតដូចជា ពកឆ្អឹងខ្នង និងកូនអាចស្លាប់ក្នុងផ្ទៃផងក៏មាន។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលកើតមានជាញឹកញាប់នៅពេលដែលម្តាយញ៉ាំអាហារមិនបានគ្រប់គ្រាន់ ជាពិសេសជីវជាតិសំខាន់ៗក្នុងពេលមានផ្ទៃពោះតែម្តង។
- កូនអាចនឹងកង្វះការលូតលាស់គ្រប់យ៉ាង បើសិនជាម្តាយមិនបានញ៉ាំអាហារមានជីវជាតិដែលកូនត្រូវការទេ
- មានជំងឺសរសៃប្រសាទដូចជា ជំងឺនៅឆ្អឹងកងខ្នង និងខួរក្បាល ហើយករណីខ្លះអាចនឹងមានការពិបាកលើការរៀនសូត្រតែម្តងបើធ្ងន់ធ្ងរ
- ទារកអាចនឹងស្លាប់ក្នុងផ្ទៃបើសិនជាម្តាយមិនឃ្លានអាហារធ្ងន់ធ្ងរ
- ទារកអាចនឹងកើតមកមិនគ្រប់ទម្ងន់ ដែលគេអាចប្រឈមខ្លាំងនឹងជំងឺរ៉ាំរ៉ៃ និងស្លាប់ពេលកើតរួច
- ការដែលកូនកើតមិនគ្រប់ខែជារឿងកើតមានជាញឹកញាប់សម្រាប់ម្តាយដែលកង្វះអាហារូបត្ថម្ភ៕