នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកធ្លាប់បាត់បង់អារម្មណ៍ ឬមានអារម្មណ៍ថាស្ពឹកក្នុងរយៈពេលលើសពីប៉ុន្មាននាទី
- ប្រសិនបើដៃរបស់អ្នកមិនធ្វើការធម្មតាទេ, ព្យាបាលវាដោយបែបវេជ្ជសាស្ត្រ
- អ្នកទើបតែមានគ្រោះថ្នាក់ថ្មីៗ ហើយដៃរបស់អ្នកហាក់ដូចជាប្រែប្រួលទម្រង់ ឬគ្រោះថ្នាក់ដោយអកុសល, ឬអ្នកលឺសម្លេងដូចបាក់ត្រង់សន្លាក់របស់អ្នក
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
ជាធម្មតានៅពេលដែលដៃប្រើប្រាស់ខ្លាំង, ផ្នែកខ្លះអាចខូចខាតដោយសារគ្រោះថ្នាក់។ ជារឿយៗ, ការខ្សោយនៅដើមដៃជាលទ្ធផលមកពីប្រភេទនៃការត្បៀតនៅផ្នែកខាងក្នុង។ ចំនុចនៅចន្លោះក ដល់ចុងម្រាមដៃ, សរសៃវិញាណ ឬសរសៃឈាមអាចត្រូវបានសង្កត់, អាចប្រហែលនៅចន្លោះសាច់ដុំនៅនឹងក និងស្មា។ លំហូរឈាមដែលស្រោចស្រពលើតំបន់ដែលត្រូវប៉ះពាល់អាចយឺត, និងសរសៃវិញាណនៅដៃមិនអាចត្រូវបានបញ្ជូនសញ្ញាទៅកាន់ខួរក្បាលដោយពេញលេញបាន, ដែលនេះបង្កើតជាអារម្មណ៍ថាស្ពឹក ឬខ្សោយឡើង។
ការគ្រោះថ្នាក់ទៅលើសរសៃវិញាណទាំងនេះគឺមានឈ្មោះជាច្រើនដូចជា បណ្តុំរោគសញ្ញា thoracic outlet (ប្រសិនបើការសង្កត់នេះត្រូវបានធ្វើឡើងនៅចន្លោះស្មា និងក), ការទាក់ ឬគាបសរសៃវិញាណអ៊ុលណា(ជាពិសេសពីកែងដៃចុះទៅក្រោម) និងបណ្តុំរោគសញ្ញា carpal tunnel(នៅក្នុងកដៃ និងដៃ) ប៉ុន្តែសម្រាប់ពួកវាទាំងអស់នេះគឺមានរឿងមួយដែលដូចគ្នា។ វាទាក់ទងទៅនឹងសរសៃវិញាណ(និងជួនកាលទាក់ទងសរសៃឈាមអាក់ទែ)ដែលរត់តម្រង់ទៅដៃពីកទៅ។
ជារឿយៗ គ្រោះថ្នាក់ដោយការសង្កត់ដទៃទៀត, គឺជាជំងឺសរសៃវិញាណអ៊ុលណា, អាចកើតមានឡើងដោយសរសៃវិញាណអ៊ុលណាឆ្លងកាត់ក្រោមកែងដៃ, ត្រូវបានគ្រោះថ្នាក់, ហើយវាបណ្តាលអោយស្ពឹក និងឈឺចាប់ឆៀបៗត្រង់ដៃដូចនឹងឈឺទៅកែងដៃដែរ។ អ្នកដែលឈរ ឬអង្គុយផ្អែកទៅលើផ្ទៃមួយយ៉ាងពិបាកជួនកាលវិវត្តទៅជាបញ្ហានេះ។ អ្នកជិះកង់ប្រាប់ថាមានការបាត់បង់អារម្មណ៍នៅនឹងម្រាមដៃ។ ក្នុងករណីនេះ, ការទប់ទៅលើបង្កាន់ដៃកង់ជាមួយនឹងដៃបានរងសម្ពាធទៅលើសរសៃវិញាណអ៊ុលណា, ការគ្រោះថ្នាក់នេះត្រូវបានគេហៅថា បណ្តុំរោគសញ្ញា ulnar tunnel។
វេជ្ជបណ្ឌិត ដេវីដ រ៉េមផេលដែលជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យកាលីហ្វញ៉ានៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងជាអ្នកឯកទេសខាងជីវសាស្ត្រដែលទាក់ទងនឹងជំងឺសាច់ដុំ និងឆ្អឹងបាននិយាយថា ជាធម្មតាគ្រោះថ្នាក់ទាំងនេះត្រូវបានកើតឡើងដោយចលនាដដែលៗនៅនឹងដៃជាច្រើនសប្តាហ៍ ឬច្រើនខែ។ ឧទាហរណ៍, អ្នកបច្ចេកទេសខាងអគ្គិសនីដែលប្រើប្រាស់ចលនានៃកដៃថេរមួយដើម្បីមួលទុលល្វីស និងច្របាច់ដង្កាប់,គឺប៉ះពាល់ទៅនឹងគ្រោះថ្នាក់លើតង់ដុងនៅនឹងកែងដៃ។
តង់ដុង, សរសៃតឆ្អឹង និងសាច់ដុំដែលប្រើមិនឈប់ទាំងនេះមានទំនោរទៅនឹងទទួលបានរឿងល្អ និងអាក្រក់ផងដែរ។ ពួកវាធំឡើងៗ និងធ្វើអោយចង្អៀតនៅជិតសរសៃវិញាណ។ វេជ្ជបណ្ឌិត ស្តេវិន ប៊ូហ្គាដដែលជាអ្នកដឹកនាំការព្យាបាលផ្នែករាងកាយនៅឯ Mayo Clinic Hand Centerនៅក្នុងទីក្រុងមីនេសូតាបាននិយាយថា ទោះជាគ្រោះថ្នាក់ទាំងនេះកើតឡើងត្រង់កែងដៃ, កដៃ និងស្មាក៏ដោយ, ជារឿយៗពួកវាបណ្តាលអោយមានអារម្មណ៍ថាខ្សោយនៅនឹងកំភួនដៃ ឬដើមដៃ។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ការព្យាបាលអាស្រ័យទៅលើរោគវិនិច្ឆ័យ។ ដៃដែលមានបញ្ហាអាចអោយសម្រាកប្រសិនបើនៅក្នុងកម្រិតស្រាល និងវះកាត់ប្រសិនបើនៅក្នុងករណីធ្ងន់ធ្ងរនោះ។ ទាំងនេះជាអ្វីដែលគួរធ្វើ។
- សូមទាក់ទងទៅអ្នកឯកទេសៈ វេជ្ជបណ្ឌិត រ៉េមផលបាននិយាយថា ប្រសិនបើសរសៃវិញាណរបស់អ្នកទាក់ ឬគាប, អ្វីដំបូងដែលត្រុវធ្វើគឺត្រូកំនត់ថាតើវាមានភាពធ្ងន់ធ្ងរកម្រិតណា។ គ្រូពេទ្យអាចបញ្ជូនអ្នកជំងឺទៅកាន់បន្ទប់វះកាត់ភ្លាមៗ ជាពិសេសប្រសិនបើរោគសញ្ញាបន្តមានជាប់រហូត។ ប៉ុន្តែយើងចាប់ផ្តើមជាមួយការរៀបចំដោយការការពារជាមុនសិនៈ សូមសម្រាករហូតដល់រោគសញ្ញាធូរស្រាល,ប្រើនូវប្រដាប់ទ្រដៃ និងជួនកាលអាចចាក់ថ្នាំករទីសូនដើម្បីបន្ថយនូវការរលាកជាដើម។
- ធ្វើតេស្តៈ គ្រូពេទ្យអាចស្នើសុំអោយមានការធ្វើតេស្ត electrodiagnostic ដើម្បីកំនត់ថាសរសៃវិញាណដែលត្រូវបានសង្កត់នោះនៅកន្លែងណា, តេស្តដទៃទៀតអាចវាស់នូវភាពដឹងញាណរបស់ដៃទៅនឹងសម្ពាធ ឬសីតុណ្ហភាព។ គ្រូពេទ្យអាចសម្រេចនូវភាពឈឺចាប់ ឬអ្នកមានចលនាដែលត្រូវបានប៉ះពាល់ទៅលើសន្លាក់ ឬជើង, ដើម្បីកំនត់ថាភាពខ្សោយនោះប៉ុណ្ណា។
- ត្រឡប់ទៅសាលារៀនវិញៈ អ្នកអាចទទួលបានប្រយោជន៍ពីការហ្វឹកហាត់មួយចំនួនដោយការព្យាបាលលើរាងកាយដើម្បីបង្រៀនអ្នកពីមធ្យោបាយនៃការសម្តែងលើការងាររបស់អ្នក, ឬលើកីឡាដែលចូលចិត្ត, ជាមួយនឹងការតឹងតិចតួចត្រង់ដៃរបស់អ្នក។ ឧទាហរណ៍, អង្គុយនៅផ្នែកខាងក្រោមនៃកង់ និងពាក់ស្រោមដៃអាចការពារមិនអោយមានបណ្តុំរោគសញ្ញា ulnar tunnel។ ការមានកៅអីដែលទ្រដៃដ៏ពិសេសមួយអាចបន្ថយនូវភាពតឹងនៅនឹងកែងដៃ, ការពារពីការមានជំងឺសរសៃវិញាណអ៊ុលណា។ ប៉ុន្តែបញ្ហាដែលការមានភ្លាមៗត្រូវបានព្យាបាលបាន និងជារឿងល្អប្រសើរ។ គ្រោះថ្នាក់ទាំងនេះគ្មានអ្វីដែលអាក្រក់នៅជុំវិញវានោះទេ។ ពេលខ្លះសរសៃវិញាណបានគ្រោះថ្នាក់ខូចខាតហួសពីការកែលំអរឡើងវិញដោយបណ្តាលអោយមានការខ្សោយរហូត។ វេជ្ជបណ្ឌិត រ៉េមផេលបានពន្យល់ថា សូម្បីប្រសិនបើអ្នកព្យាយាមកែលំអវាជាមួយនឹងការវះកាត់នៅថ្ងៃក្រោយក៏ដោយ, ភាពស្រោចស្រង់វិញអាចត្រូវបានមានដែនកំណត់។ អ្វីដែលគ្រូពេទ្យពិតជាចង់ធ្វើអោយល្អនោះគឺរក្សាបញ្ហាពីការជាប់គាំង៕