ទារកទើបនឹងកើត ឬកូនក្មេងមិនទាន់ចេះនិយាយ ពិតជាពិបាកក្នុងការមើលថែទាំខ្លាំងណាស់ ពីព្រោះ ពួកគេមិនអាចប្រាប់យើងបានទេថា តើគេឈឺអ្វី?គេចង់បានអ្វីជាដើម?
វាជារឿងសំខាន់ណាស់ ដែលអ្នកគួរយកកូនទៅមន្ទីរពេទ្យ ប្រសិនបើកូនរបស់អ្នកយំមិនបាត់នោះទេ ពីព្រោះ គ្រូពេទ្យអាចនឹងរកមូលហេតុ ដែលនាំគេយំមិនបាត់ដូចជា ចុកពោះជាដើម។
អាការៈចុកពោះ ជាបញ្ហាដែលកើតញឹកញាប់លើកុមារតូច ជាពិសេស ពេលក្រពះពោះវៀនរបស់គេ ធ្វើការមិនទាន់បានល្អ ឬគេញ៉ាំរបស់មិនល្អជាដើម។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរចេះ ដើម្បីធ្វើឲ្យកូនបាត់យំ ៖
• អោបកូនរបស់អ្នកថ្មមៗ ហើយដាក់គេឲ្យគេង
• អង្រួនជើង ឬទះគូថរបស់គេថ្នមៗ
• ព្យាយាមអោបគេឲ្យត្រង់ ដើម្បីជួយឲ្យគេបញ្ចេញខ្យល់ពីក្នុងពោះ
• អ្នកអាចគោះរបស់របរ ឬភ្លេងឲ្យលឺ ដើម្បីឲ្យគេចាប់អារម្មណ៍
• អ្នកអាចនាំកូនដើរទៅក្រៅ ឬដាក់គេក្នុងរទេះរុញដើរលេងក៏បាន
• ងូតទឹកក្តៅឧណ្ហឲ្យកូនរបស់អ្នក
យកក្រណាត់ស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ រួចស្អំលើពោះរបស់គេ។
ប្រសិនបើអ្នកព្យាយាមពីរបីម៉ោងហើយនៅតែមិនបាត់ ឬគេកាន់តែស្រែកខ្លាំងឡើង សូមប្រញាប់នាំគេទៅមន្ទីរពេទ្យជាបន្ទាន់៕