ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់បន្ថែមទៀត បានជាសះស្បើយ ដោយអ្នកទាំង៧នាក់នោះ មានជនជាតិខ្មែរ បុរស៦នាក់ និង ស្ត្រីម្នាក់ ជាក្រុមកងកម្លាំងមួកខៀវកម្ពុជា។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គិតមកដល់ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញ អ្នកកើត ជំងឺកូវីដ១៩ សរុប ចំនួន២៣៣នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៥៤នាក់ និង កំពុងសម្រាកព្យាបាលចំនួន៧៩ នាក់។ នៅកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ៕