ការសិក្សាមួយបានបង្ហាញថា ឪពុកដែលចំណាយពេលច្រើន នៅជាមួយកូន នឹងជួយដល់ការលូតលាស់រាងកាយ និងសតិបញ្ញារបស់កូនបានល្អ គួរឲ្យកត់សម្គាល់ឪពុក ថ្មីថ្មោង គ្រប់រូបគួរដឹងថា អ្នកកាន់តែចំណាយពេលច្រើននៅជាមួយកូន លេងជាមួយកូន និងអប់រំកូន នោះកូនរបស់អ្នកនឹងកាន់តែឆ្លាត ហើយមានសុខភាពទៀតផង ជាពិសេស ពេលគេចាប់ផ្តើមរៀនជំនាញផ្សេងៗ តាំងតែពីនៅតូច ដូចជា ការចាប់កាន់ ការដឹងពណ៌ និងការនិយាយជាដើម (នៅអាយុប្រហែលជា ២ ឆ្នាំ)។
ការសិក្សាក៏បានរកឃើញផងដែរថា សូម្បីតែនៅអាយុបីខែ ទំនាក់ទំនងល្អរវាងកូន និងឪពុក ពិតជាអាចកំណត់អត្តចរឹត និងភាពឆ្លាតវៃរបស់កូនបានផងដែរ។
ជាមួយគ្នានេះផងដែរ កូនក្មេងដែលមានឪពុកបង្ហាត់បង្ហាញ ឬបង្រៀនគេធ្វើលំហាត់ ឬដោះស្រាយបញ្ហានានា នឹងមានសតិបញ្ញាល្អជាងក្មេងដទៃ៕