តើកូនរបស់អ្នកលូតលាស់អ្វីខ្លះហើយ?
សូមអបអរសាទរ ចំពោះវត្តមានរបស់កូនអ្នក មកកាន់ពិភពដ៏អស្ចារ្យមួយនេះ។
ជាការពិត ជីវិតក្នុងសប្តាហ៍ដំបូង ទាមទារការថែទាំ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីប្រាកដថា គេមានសុវត្ថិភាព និងសុខភាពល្អ។ អ្នកប្រហែលជាមានចម្ងល់ និងក្តីព្រួយបារម្ភជាច្រើន ប៉ុន្តែ តាមពិតទៅ វាមិនធ្ងន់ធ្ងរដូចអ្នកគិតនោះទេ។
អ្នកគ្រាន់តែត្រៀមខ្លួន នឹងជីវិតថ្មីមួយ ហើយធ្វើតាមការណែនាំនានាជាការស្រេច ហើយប្រសិនបើអ្នកបារម្ភខ្លាំង សូមសាកសួរវេជ្ជបណ្ឌិតជំនាញរបស់អ្នក។
អ្វីដែលអ្នកគួរធ្វើ
១ បំបៅដោះកូនឲ្យបានច្រើន ដើម្បីជួយឲ្យគេទទួលបានភាពស៊ាំ និងបង្កើនភាពស្និទ្ធស្នាល
២ ដង្ហើមកូនរបស់អ្នក ប្រហែលជាញាប់ ពេលអ្នកសង្កេតមើលគេ ប៉ុន្តែ វាជារឿងធម្មតានោះទេ ហើយបើអ្នកឆ្ងល់ ឬមិនទុកចិត្ត សូមសាកសួរគ្រូពេទ្យរបស់អ្នក
៣ ស្ថិតក្នុងមន្ទីរពេទ្យ ឬកន្លែងដែលអ្នកសម្រាលឲ្យបានយូរថ្ងៃបន្តិច ដើម្បីឲ្យគេតាមដានសុខភាពអ្នក និងកូនឲ្យបានដឹតដល់
៤ ថែរក្សាអនាម័យ ហើយត្រូវលាងសម្អាតដៃជើង មុនពេលចាប់កាន់ទារក
៥ ប្រព័ន្ធភាពស៊ាំទារកនៅខ្សោយ ដូច្នេះ អ្នកដែលកំពុងមានជំងឺនានា មិនគួរនៅជិតទារកឡើយ៕