នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកមិនកំពុងតែព្យាយាមសម្រកទម្ងន់នោះទេ
- អ្នកកំពុងតែព្យាយាមសម្រកទម្ងន់ និងស្រាប់តែចុះភ្លាមៗលើសពី៤,៥គីឡូក្រាម
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
វាហាក់ដូចជារោគសញ្ញានៃការយល់សប្តិអញ្ចឹងគឺការចុះទម្ងន់នោះ។ គ្មានក្បាលពោះដុះស្អុយ, គ្មានការធ្លាក់គូថ។ មិនថាអ្វីក៏ដោយលោកវេជ្ជបណ្ឌិត, ខ្ញុំមិនចង់ត្រូវបានគេព្យាបាលនោះទេដោយសារតែខ្ញុំមើលទៅហាក់ដូចជាល្អហើយក្នុងស្លៀកសម្លៀកបំពាក់ហែលទឹកនោះ។
សូមរង់ចាំនូវអ្វីដែលធ្វើអោយអ្នកសប្បាយចិត្តក្នុងរយៈពេលមួយភ្លែត។ ដោយមិនមានគម្រោង, ការចុះទម្ងន់ដោយគ្មានមូលហេតុគឺជារោគសញ្ញាដែលធ្ងន់ធ្ងរមួយ។ នេះដោយយោងតាមសម្តីវេជ្ជបណ្ឌិត រីឆាដ អាត់ឃីនសាន់ដែលជាអនុប្រធានសម្រាប់ការស្រាវជ្រាវ និងការវិវត្តនៃឯមន្ទីរពេទ្យ Veterans Affairs ក្នុងទីក្រុង វ៉ាជីណា និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅឯសាលាវេជ្ជសាស្ត្រវ៉ាជីណាខាងកើតនៅក្នុង Norfolk។ គាត់បាននិយាយថា អ្នកត្រូវតែជួបនឹងគ្រូពេទ្យដើម្បីពិនិត្យមើល។ អ្នកអាចមាននូវជំងឺធ្ងន់ធ្ងរមួយចំនួនសម្រាប់ការតមអាហារយ៉ាងជោគជ័យបែបនេះ។
ការសម្រកទម្ងន់តែម្តងគត់គឺមិនមែនជារោគសញ្ញាដែលធ្ងន់ធ្ងរនោះទេ គឺប្រសិនបើអ្នកមានការថយចុះយ៉ាងពិតប្រាកដនូវរបៀបរស់នៅដូចជា ជ្រើសរើសនូវរបៀបញ៉ាំ, ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច និងរក្សានូវការធ្វើលំហាត់ប្រាណយ៉ាងទៀតទាត់នោះ, ការចុះទម្ងន់គឺពិតជាសាកសមណាស់។
បញ្ហាសុខភាពជាច្រើនអាចបណ្តាលអោយមានការចុះទម្ងន់ភ្លាមៗដោយគ្មានមូលហេតុ។ លក្ខខ័ណ្ឌផ្សេងៗដែលអ្នកបាត់បង់នូវចំណង់ញ៉ាំអាហារក្នុងរយៈពេលមួយដ៏យូរ ដូចជាជំងឺមហារីកជាដើម, អាចបន្ថយនូវទម្ងន់របស់អ្នក។ មួយក្នុងចំនោមនៃជំងឺទូទៅបំផុតនៃជំងឺប្រឆាំងនឹងការញ៉ាំអាហារគឺជំងឺឆ្លងមេរោគរ៉ាំរ៉ៃ។ (ជំងឺអេដស៍ និងជំងឺរបេងគឺជាជំងឺដែលធ្វើអោយមិនចង់ញ៉ាំអាហារខ្លាំងជាងគេបំផុត)។
ជំងឺនៃក្រពេញមួយចំនួនធ្វើអោយអ្នកឃ្លាន ប៉ុន្តែក៏ញ៉ាំនូវសារធាតុចិញ្ចឹមនៃខ្លួនរបស់អ្នកផងដែរ។ ការកើនឡើងនូវការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតបង្កើននូវមេតាបូលីសរបស់អ្នក, ដែលបណ្តាលអោយចុះទម្ងន់( និងបែកញើស, ញ័រ, ខ្សោយសាច់ដុំ និងធុញថប់ខ្លាំង)។ ចំពោះអ្នកជំងឺទឹកនោមផ្អែមវិញដែលជាជំងឺមួយនៃក្រពេញលំពែងដែលបំផ្លាញសមត្ថភាពនៃខ្លួនរបស់អ្នកក្នុងការរក្សាលំនឹងជាតិស្ករ, ជាប្រភពចំបងនៃថាមពល ដែលខ្លួនដុតនូវខ្លាញ់ដើម្បីបំលែងទៅជាថាមពលសម្រាប់តម្រូវការ។
ជំងឺមួយចំនួនសម្រាប់មនុស្សចាស់ដូចជាជំងឺផាឃីនសាន់ និងអាល់ហ្សៃមឺរ អាចបន្ថយនូវទម្ងន់ផងដែរ។ ក្នុងជំងឺអាល់ហ្សៃមឺរ, មនុស្សអាចភ្លេចញ៉ាំអី។ វេជ្ជបណ្ឌិត ដូណាល់ អេស. រ៉ូបឺតសាន់ដែលជាប្រធានវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលចំណីអាហារ Southwest Bariatric នៅក្នុងទីក្រុងអារីហ្សូណា និងជាអ្នកនិពន្ធអោយ The Snowbird Dietបាននិយាយថា ហើយជារឿយៗ មនុស្សចាស់ស្រកទម្ងន់ដោយសារតែគាត់កាន់តែចាស់, មេតាបូលីករបស់គាត់ខ្សោយ, អារម្មណ៍នៃការដឹងជាតិរបស់គាត់ក្លាយទៅជាអន់ថយ និងចំនង់នៃការញ៉ាំអាហារអាចនឹងធ្លាក់ចុះ។
ប៉ុន្តែវាមិនមែនដោយសារតែជំងឺមួយមុខគត់ដែលបណ្តាលអោយចុះទម្ងន់នោះទេ។ វេជ្ជបណ្ឌិត រ៉ូបឺតសាន់បាននិយាយថា ជំងឺផ្លូវចិត្តអាចប៉ះពាល់ទៅលើការញ៉ាំអាហារផងដែរ។ អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តមិនចាប់អារម្មណ៍នឹងការញ៉ាំអី និងធ្វើអោយស្រកទម្ងន់។ និងជំងឺមិនចង់ញ៉ាំអីដែលជាជំងឺចិត្តសាស្ត្រមួយដែលមនុស្សស្ទើរមិនញ៉ាំអីសោះដោយសារតែការទទួលញាណបានប្រែប្រួលពីធម្មតានៃខ្លួនរបស់ពួកគេ, នេះនាំអោយចុះទម្ងន់យ៉ាងលឿន និងឆាប់រហ័សផងដែរ។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ការមិនចង់បញ្ចុះទម្ងន់គឺមិនមែនជាបញ្ហាដែលអាចត្រូវបានដោះស្រាយដោយការញ៉ាំនោះទេ, វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយ និងអ្នកត្រូវតែទៅជួបនឹងគ្រូពេទ្យ។ នេះជាអ្វីដែលអាចរកឃើញ និងជាអ្វីដែលគ្រូពេទ្យអាចស្នើសុំ។
- ព្យាបាលជំងឺរបេងៈ ជំងឺរបេងគឺមិនមែនជាជំងឺដែលនាំអោយស្លាប់នោះទេ, វាជាជំងឺដែលអាចព្យាបាលបាន។ វេជ្ជបណ្ឌិត អាត់ឃីនសាន់បាននិយាយថា ថ្នាំអង់ទីប៊ីយោទិចអាចសម្លាប់វាបាន, ប៉ុន្តែអ្នកត្រូវតែអត់ទ្រាំនឹងការព្យាបាលដែលប្រើរយៈពេលជាច្រើនខែ។
- បន្ថយនូវការកើនឡើងនូវការផលិតអរម៉ូនទីរ៉ូអ៊ីតៈ វេជ្ជបណ្ឌិត អាត់ឃីនសាន់បាននិយាយថា គ្រូពេទ្យព្យាបាលការកើនឡើងនូវសកម្មភាពរបស់ក្រពេញទីរ៉ូអ៊ីតដោយថ្នាំ, ដោយការវះកាត់ ឬការព្យាបាលដោយ radioactive iodine ដែលបំផ្លាញផ្នែកមួយរបស់ក្រពេញ។ បន្ទាប់ពីការព្យាបាលរបស់អ្នក អ្នកអាចលេបថ្នាំគ្រាប់នៃអរម៉ូនទីរ៉ូអ៊ីតដែលនឹងផ្តល់អោយមានបរិមាណអរម៉ូនទីរ៉ូអ៊ីតធម្មតាមកវិញ។
- អោយមានស្ថេរភាពនៃជំងឺទឹកនោមផ្អែមៈ ប្រសិនបើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាអ្នកមានជំងឺទឹកនោមផ្អែម, អ្នកនឹងចាំបាច់មាននូវកម្មវិធីផ្ទាល់ខ្លួននៃការញ៉ាំចំណីអាហារ, លំហាត់ប្រាណ និងការប្រើថ្នាំ(ដោយការលេប ឬចាក់) ដើម្បីរក្សាលំនឹងជាតិស្ករ។
- ការរកឃើញជំងឺមហារីកៈ វេជ្ជបណ្ឌិត អាត់ឃីនសាន់បាននិយាយថា មហារីកដែលលឿនត្រូវបានគេរកឃើញនោះ, ឪកាសនៃការជារសះស្បើយគឺមានភាពល្អប្រសើរ។ ការព្យាបាលអាចរួមមាន ការវះកាត់, ការព្យាបាលដោយកាំរស្មីវិទ្យុសកម្ម ឬការព្យាបាលដោយសារធាតុគីមី៕