នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកធ្លាប់មានការប្រែប្រួលនៅលើផ្លូវដែលអ្នកដើរដែលរួមមានពិបាកក្នុងការបត់ ឬឡើងជណ្តើរជាដើម
- អ្នកមានអារម្មណ៍ថាស្ពឹក, ឈឺ, មិនមាំមួន, កន្ត្រាក់, រឹងសាច់ដុំ ឬខ្សោយសាច់ដុំ
- អ្នកធ្លាប់ដួលញឹក, ដើរមិនស្រួល ឬប៉ះទង្គិចនឹងអ្វីមួយ
- អ្នកមានអារម្មណ៍ដែលសាច់ដុំរបស់អ្នកហាក់ដូចជាស្វិត
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
ក្នុងដំណាក់កាលនៃជីវិតរបស់អ្នក, ស្ទីលនៃការដើររបស់អ្នកអាចប្រែប្រួល។ អ្នកចាប់ផ្តើមជាមួយនឹងការដើរមិនស្រួលក្នុងដំណាក់កាលនៃកុមារភាព។ អ្នកដើរតាមការឆ្គាំឆ្គងនៃវ័យជំទង់។ ប៉ុន្មានឆ្នាំក្រោយ, អ្នកអាចដើរដោយប្រុងប្រយ័ត្នតាមរយៈឬជាមួយនឹងអ្នកនឹងឈើច្រត់។ ប៉ុន្តែភាគច្រើននៃជីវិតរបស់អ្នក, អ្នកដើរដោយភាពជឿទុកចិត្ត, ដោយរស់រវើក និងដោយភាពងាយស្រួល។ ដូចនេះនៅពេលដែលអ្នករកឃើញដោយខ្លួនអ្នកថាបាត់បង់នូវការគ្រប់គ្រប់នូវមុខងារទាំងនេះ, វាជាមូលហេតុដែលព្រួយបារម្ភ។
ការដើរទាក់ទងទៅនឹងការសម្របសម្រួលដោយពេញលេញនូវសាច់ដុំ, ឆ្អឹង, ភ្នែក និងផ្នែកខាងក្នុងត្រចៀករបស់អ្នក។ វេជ្ជបណ្ឌិត ស្តេវិន មេនដេលដែលជាសាស្ត្រាចារ្យផ្នែកសរសៃវិញាណនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្រ Jefferson និងជាអ្នកឯកទេសផ្ទាល់នៅឯសាកលវិទ្យាល័យមន្ទីរពេទ្យ Thomas Jeffersonនៅក្នុងទីក្រុងហ្វីឡាដឺហ្វាបាននិយាយថា ការសម្របសម្រួលនៃកម្លាំងទាំងនេះគឺដោយការគ្រប់គ្រងរបស់ខួរក្បាល និងប្រព័ន្ធប្រសាទកណ្តាលរបស់អ្នក។ គាត់បានពន្យល់ថា បញ្ហាគ្រប់ទីកន្លែងក្នុងបណ្តាញទាំងនេះអាចបង្កើតជាការដើរអូសជើង, ជើងទាញ, ចលនាកន្ត្រាក់ ឬពិបាកនឹងបត់សន្លាក់ជាដើម។
ភ្នែក និងផ្នែកខាងក្នុងនៃត្រចៀកគឺជាកន្លែងជាក់ស្តែងសម្រាប់មើលនូវបញ្ហានេះ។ មនុស្សវ័យចំណាស់ដែលបាត់បង់នូវគំហើញអាចមានការពិបាកដើរ និងអ្នកដែលមានការឆ្លងមេរោគចូលទៅផ្នែកខាងក្នុងនៃត្រចៀកអាចមានបញ្ហានៃលំនឹងដែលរាំងស្ទះដល់ការដើររបស់ពួកគេ។
ប្រព័ន្ធសរសៃប្រសាទកណ្តាលហាក់ដូចជាកន្លែងមួយអញ្ចឹង។ វេជ្ជបណ្ឌិត មេនដេលបាននិយាយថា ថ្នាំ ដូចជាថ្នាំសណ្តំ, អាចប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទកណ្តាលនេះ និងបង្កើតជាបញ្ហានៃការដើរ។ អ្នកញៀនស្រា និងញៀនថ្នាំអាចបង្កអោយមានវាផងដែរ។
កង្វះសារធាតុចិញ្ចឹមអាចក្លាយជាមានបញ្ហាបេះដូងផងដែរ ជាពិសេសមនុស្សវ័យចំណាស់។ វេជ្ជបណ្ឌិត ឡរ៉េន ស្តេន ដែលជាសាស្ត្រាចារ្យនៃផ្នែកសរសៃវិញាណ និងជាប្រធាននៃសមាគមន៍សាច់ដុំនៃគ្លីនីក Mycio F. Delgado សម្រាប់ជំងឺសរសៃវិញាណនិងសាច់ដុំ នៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអារីហ្សូណា បាននិយាយថា កង្វះវីតាមីន បេ១២ នាំអោយស្ពឹកចុងដៃចុងជើង និងរាំងស្ទះដល់ការមានលំនឹងដែលនាំអោយមានការប្រែប្រួលនូវការដើរ។
ជាចុងក្រោយ, សឹងតែគ្រប់ជំងឺ ឬលក្ខខ័ណ្ឌទាំងអស់ដែលប៉ះពាល់ទៅលើសរសៃវិញាណ ឬសាច់ដុំ អាចនាំអោយមានបញ្ហានៃការដើរ។ លក្ខខ័ណ្ឌអាចជាអ្វីដែលអាចព្យាបាលបានដូចជាការមានក្លនឆ្អឹងខ្នងនៅនឹងផ្នែកខាងក្រោមខ្នងជាដើម។ ក្នុងចំនោមជំងឺធ្ងន់ៗជាច្រើនដែលប៉ះពាល់ទៅលើការដើរ គឺជំងឺក្រិនសាច់ដុំស្វិតខាងៗ(amyotrophic lateral sclerosis)ឬគេហៅថាជំងឺ Lou Gehrig’s disease ដែលជាជំងឺក្រិនច្រើនកន្លែង, ស្វិតសាច់ដុំ និងជំងឺផាគីនសាន់។
វេជ្ជបណ្ឌិត ផីតថឺរ កាវាណា ដែលជាប្រធាននៃមជ្ឈមណ្ឌលនៃការសិក្សាខាងផ្នែកប្រដាប់នៃចលនានៅឯសាកលវិទ្យាល័យផាកបាននិយាយថា ជារឿយៗជំងឺទឹកនោមផ្អែមធ្វើអោយមានការបាត់បង់អារម្មណ៍នៃចុងជើងទាំងពីរ។ មនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែមនេះបាត់បង់នូវសមត្ថភាពក្នុងការប្រាប់ថាជើងណាដែលជាប់ទៅនឹងកម្រាល និងវិវត្តទៅជាមានជំហរមិនមាំទាំ និងការដើរមិនមាំមួន។
ការបន្ធូរបន្ថយនូវរោគសញ្ញា
ភាពមិនធម្មតានៃការដើរគឺជាមូលហេតុនៃការព្រួយបារម្ភទៅនឹងអាយុនានា។ ប្រសិនបើមធ្យោបាយទាំងនេះមិនជួយបានទេនោះ, សូមទៅជួបនឹងគ្រូពេទ្យឯកទេស។ ដោយសារតែលក្ខខ័ណ្ឌជាច្រើនអាចបង្កអោយមានឡើង, អ្នកគួរតែរំពឹងទុកទៅនឹងតេស្តដែលធ្វើរោគវិនិច្ឆ័យនៃបញ្ហាអោយហើយ។
- សូមពិនិត្យថ្នាំៈ សូមធ្វើបញ្ជីនៃថ្នាំដែលអ្នកកំពុងលេប ទាំងថ្នាំដែលមានវេជ្ជបញ្ជា និងថ្នាំដែលទិញនៅតាមទីផ្សារ។ បន្ទាប់មកសួរគ្រូពេទ្យថាតើការប្រែប្រួលថ្នាំរបស់អ្នកគឺសាកសមឬយ៉ាងណា។
- មើលទៅមុខជានិច្ចៈ វេជ្ជបណ្ឌិត កាវាណាបាននិយាយថា អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអ្នកកំពុងដើរទៅមុខជាជាងអ្នកងាកឆ្វេងងាកស្តាំ។ សូមរក្សាកម្រិតក្បាលរបស់អ្នក អោយកែងទៅនឹងស្មា និងដាក់វត្ថុរបស់ដែលអោយភ្នែករបស់អ្នកសម្លឹង ដូចនេះអ្នកមិនចាំបាច់អើតករបស់អ្នកនោះទេ។
- សូមមានការពិនិត្យនូវគំហើញរបស់អ្នកៈ ការមើលឃើញច្បាស់ និងការទទួលអារម្មណ៍មើលឃើញឆ្ងាយគឺជាកត្តាសំខាន់ក្នុងការដើរ។ វេជ្ជបណ្ឌិត មេនដេលបាននិយាយថា ប្រសិនបើអ្នកមិនអាចមើលកម្រាលបានច្បាស់នោះទេ, អ្នកនឹងដើរជាមួយនឹងភាពឆ្គង, ដើរដោយខ្លាច។
- គូសនៅលើជញ្ជាំងៈ មន្ទីរពេទ្យ និងស្ថាប័នជាច្រើនដែលអ្នកជំងឺមានភាពលំបាកដើរបាន គូសនូវបន្ទាត់ពណ៌មួយត្រង់នៅលើជញ្ជាំង នេះដោយយោងតាមសម្តីវេជ្ជបណ្ឌិត កាវាណា។ បន្ទាត់មួយត្រង់ផ្តល់អោយមនុស្សមានភាពប្រសើរឡើងនៃស្ថេរភាពនៃការមើលបានឆ្ងាយជាងជញ្ជាំងដែលគ្មានអ្វីសោះ ឬជញ្ជាំងដែលមានបន្ទាត់ពណ៌ផ្តេក វាជួយកាត់បន្ថយមិនអោយអ្នកដើរដួលឬមានរបួស៕