តើអ្នកជាមនុស្សដែលងាយនឹងផោមក្នុងពេលមករដូវជាងពេលវេលាផ្សេងៗដែរទេ? កុំបារម្ភអី នេះគឺជារឿងធម្មតាដែលកើតមានលើមនុស្សស្រីស្ទើតែគ្រប់គ្នាទៅហើយ។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាហេតុអ្វីបានជាចូលចិត្តលេចផោមក្នុងពេលមករដូវបែបនេះ ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ។
បម្រែសម្រួលអ័រម៉ូន
ខណៈពេលដែលអ័រម៉ូនអេស្ត្រូជែនជាអ្នកចាប់ផ្តើមដំបូងសម្រាប់វដ្តរដូវរហូតដល់ការជ្រុះអូវ៉ុល អ័រម៉ូនប្រូជេស្តេរ៉ូនក៏មាននាទីសំខាន់ក្រោយពីជ្រុះអូវ៉ុលដែរ។ បម្រែបម្រួលអ័រម៉ូនរវាងអ័រម៉ូនទាំងពីរនេះក្នុងពេលមករដូវមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍ទេ តែក៏ប៉ះពាល់ដល់ប្រព័ន្ធក្រពះពោះវៀនផងដែរ។ មានស្ត្រីច្រើនណាស់ដែលមានបញ្ហាបន្ទោបង់ញឹកញាប់ ឬរាករូសក្នុងពេលមករដូវ ដោយសារតែបម្រែបម្រួលអ័រម៉ូនប្រូជេស្តេរ៉ូន។ ម្យ៉ាងវិញទៀត នៅពេលអ័រម៉ូននេះធ្វើឲ្យធូរដល់សាច់ដុំរលោងក្នុងពោះវៀនវិញ វាអាចនឹងបណ្តាលឲ្យទល់លាមក ហើយក៏អាចទៅជាកើនខ្យល់ក្នុងពោះវៀនច្រើនរហូតដល់ផោមជាញឹកញាប់តែម្តងទៅ។
រចនាសម្ព័ន្ធ
ដោយសារតែស្បូនស្ថិតនៅខាងមុខនៃពោះវៀន និងពោះវៀនធំ អ្នកវិទ្យាសាស្ត្រមួយចំនួនក៏បានបង្កើតទ្រឹស្តីថា ការកន្ត្រាក់របស់ស្បូនតិចៗធ្វើឲ្យបន្ទោបង់ និងផោមជាញឹកញាប់ តែម្តងទៅ៕