ស្រ្តីដែលបានបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកស្រទាប់ស្បូន បាន ១១ ភាគរយ បើធៀបទៅនឹងស្រ្តីដែលមិនបានបំបៅដោះកូន។
ឆ្លងតាមការវិភាគ និងសិក្សាជាច្រើន គ្រូពេទ្យជំនាញបានណែនាំឲ្យស្រ្តីជាម្តាយទាំងអស់ គួរតែព្យាយាមបំបៅដោះកូន ឲ្យបានយ៉ាងតិច ៦ ខែដំបូង ដើម្បីកាត់បន្ថយផលវិបាក និងបញ្ហាសុខភាពនានា។
“មហារីកស្បូន បានក្លាយជាក្តីកង្វល់ដ៏ក្តៅគគុក ហើយក្រុមគ្រូពេទ្យជំនាញ កំពុងសិក្សាស្វែងរកវិធីសាស្រ្តនានា ដើម្បីការពារជំងឺនេះ” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Susan Jordan មកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត QIMR Berghofer ប្រទេសអូស្រ្តាលី។ គាត់បន្ថែមទៀតថា ស្រ្តីកាន់តែដឹងច្រើន កាន់តែអាចកាត់បន្ថយជំងឺមហារីក ដែលនឹងកើតលើខ្លួនរបស់ពួកគេ៕