ការមានផ្ទៃពោះបានផ្លាស់ប្តូររឿងជាច្រើននៃរាងកាយរបស់អ្នក ទាំងធ្មេញ មាត់ និងអញ្ចាញធ្មេញ។ ដូច្នេះហើយទើបអ្នកជំនាញខាងសុខភាពមាត់ធ្មេញបានណែនាំដូចខាងក្រោមនេះ៖
- មានស្ត្រីមានផ្ទៃពោះស្ទើតែ ៥០ភាគរយទៅហើយដែលមានជំងឺរលាកអញ្ចាញធ្មេញក្នុងកម្រិតតិចតួច
- ករណីរលាកអញ្ចាញធ្មេញភាគច្រើននឹងស្រួលបួលមកវិញក្រោយពីសម្រាលកូនរួច
- អ័រម៉ូនជាច្រើនដែលត្រូវបានផលិតឡើងក្នុងពេលមានផ្ទៃពោះអាចនឹងទៅធ្វើឲ្យអញ្ចាញធ្មេញរលាក ធ្វើឲ្យវាហើម និងទៅជាក្រហមបាន
- ចូរដុសសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងជារៀងរាល់ថ្ងៃ និងប្រើអំបោះរូសធ្មេញយ៉ាងហោចណាស់ម្តងជារៀងរាល់ថ្ងៃ។
- ចូរពិគ្រោះជាមួយពេទ្យធ្មេញដើម្បីថែរក្សាសុខភាពមាត់ធ្មេញកាន់តែមានសុខភាពល្អបន្ថែមទៀតក្នុងពេលមានផ្ទៃពោះ៕