ឥឡូវនេះដើម្បីជាដំណោះស្រាយ នេះគឺជាវិធីងាយៗមួយចំនួនដែលអ្នកឯកទេសខាងសុខភាពមាត់ធ្មេញបានផ្តល់អោយដើម្បីធ្វើយ៉ាងណាអ្នកក្លាយទៅជាមានក្លិនមាត់ស្រស់ស្រាយឡើងវិញ៖
១. ដុសទាំងធ្មេញ និងអណ្តាតអោយបានមួយថ្ងៃពីរដង
ខណៈពេលដែលអ្នកកំពុងដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្វុយអ័ររ៉ាយ ចូរធ្វើការដុសបន្ថែមទៅលើអណ្តាតផងជាពិសេសខ្នងអណ្តាត ។ ការដុសអណ្តាតនឹងអាចបញ្ចេញចោលនូវបាក់តេរីដែលបង្កក្លិនមាត់មិនល្អចេញពីក្នុងមាត់បាន ។ ការសិក្សាមួយបានរកឃើញថា ការដុសអណ្តាតអាចកាត់បន្ថួការកើតក្លិនមាត់មិនល្អបានរហូតដល់ ៧០% ។ អ្នកក៏អាចទិញច្រាសដុសធ្មេញសំរាប់កោសអណ្តាតដែលមានតម្លៃថោកនៅតាមបណ្តាហាងលក់ឱសថបានដែរ ។
២. ប្រើអំបោះរួសធ្មេញដើម្បីអោយមានក្លិនមាត់ល្អ
ការប្រើអំបោះរួសធ្មេញគឺជាទង្វើរមួយត្រូវតែធ្វើ ។ ការរួសធ្មេញគឺជាការប្រមូលចោលនូវកាកសំណល់អាហារដែលមើលមិនឃើញ និងកំនកធ្មេញនានាដែលនៅសល់ចេញបាន ព្រោះការសល់របស់អស់ទាំងនេះនៅក្នុងមាត់គឺជាហេតុផលមួយនាំអោយបាក់តេរីមករំព័ទ្ធលើធ្មេញ ។ ការរួសធ្មេញក៏អាចជួយការពារជំងឺជុំវិញធ្មេញ ដែលវាជាមូលបង្កអោយមានក្លិនមាត់ផងដែរ ។
៣. ប្រើទឹកខ្ពុរមាត់ដើម្បីបំបាត់ក្លិនមិនល្អក្នុងមាត់
ទឹកខ្ពុរមាត់សំរាប់សំលាប់មេរោគគឺជារបស់មួយសំខាន់ប្រសិនបើអ្នកមានបញ្ហាកំណក់ធ្មេញច្រើនក្នុងមាត់ ។ ទន្តបណ្ឌិត Mike McIlwain និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យហ្លរីដា បាននិយាយថា “អ្នកក៏អាចប្រើទឹកខ្ពុរមាត់ដើម្បីធ្វើអោយខ្យល់ដង្ហើមស្រស់ស្រាយបានដែរ” ។ លោក McIlwain បានណែនាំអោយអ្នកជំងឺរបស់លោកធ្វើការខ្ពុរមាត់ដើម្បីសំលាប់មេរោគក្នុងមាត់ និងដើម្បីបំបាត់ក្លិនមាត់ ។ លោក McIlwain បានបន្ថែមថា “ចូរព្យាបាលវាអោយដូចនឹងការខ្ពុរមាត់នឹងទឹកដែលមានជាតិហ្លុយអ័ររ៉ាយអញ្ចឹងដែរ ។ ដោយគ្រាន់តែលេបវាទៅក្នុងមាត់ ក្រឡុកវាអោយសព្វក្នុងមាត់ រួចស្តោះវាចេញជាការស្រេច ។ ទឹកខ្ពុរមាត់អាចសំលាប់មេរោគដែលបង្កអោយមានក្លិនមាត់បាន” ។
៤. ចូរលាងសំអាតមាត់របស់អ្នកដោយប្រើជាតិហ្លុយអ័ររ៉ាយ
ធ្មេញដែលពុកហើយមិនត្រឹមតែធ្វើអោយឈឺនោះទេ វាថែមទាំងធ្វើអោយមានក្លិនមាត់អាក្រក់បំផុតទៀតផង ។ បញ្ហាធ្មេញពុកអាចការពារបានដោយប្រើថ្នាំដុសធ្មេញដែលមានជាតិហ្លុយអ័ររ៉ាយ និងការថែទាំសុខភាពមាត់ធ្មេញបានល្អ ។
៥. ទទួលទានទឹកអោយបានច្រើនដង
លោកវេជ្ជបណ្ឌិត Murray Grossan និយាយថា “ការខ្វះជាតិទឹកអាចនឹងបង្កអោយមានបញ្ហាស្ងួតមាត់ (Xerostomia) និងក្លិនមាត់មិនល្អ” ។ ការស្ងួតមាត់ ឬការថយចុះនៃការចេញទឹកមាត់អាចជាលទ្ធផលបណ្តាលមកពីមិនបានទទួលទានទឹកគ្រប់គ្រាន់ ការនិយាយច្រើន ឬការប្រើថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ( Antihistamines )។
៦. កាត់បន្ថយការឈឺក្រពះ
ការប្រើថ្នាំបំបាត់អាការៈឈឺក្រពះដែលគ្មានវេជ្ជបញ្ជាប្រហែលជាអាចលុបបំបាត់ភាពជូរ ឬអាស៊ីតរបស់ក្រពះបាន ព្រោះវាគឺជាកត្តាអាចបង្កអោយស្អុយមាត់នៅពេលភើរ ។ ប្រសិនបើអ្នកមិនអាចផឹកទឹកដោះគោបាន ហើយមានបញ្ហាក្នុងផ្លូវរំលាយអាហារ ចូរសាកល្បងប្រើថ្នាំ Lactase ។
៧. ពិនិត្យរកមើលក្រែងមានជំងឺនៅប្រហោងក្នុងឆ្អឹង (Sinuses Infection)
ក្លិនមាត់មិនល្អច្រើនតែកើតឡើងដោយសារមានជំងឺនៅប្រហោងក្នុងឆ្អឹង ។ វេជ្ជបណ្ឌិត William Sears ជាសាស្ត្រាចារ្យរងខាងផ្នែករោគសញ្ញាជំងឺកុមារនៅឯសាកលវិទ្យាលកាលីហ្វ័រញ៉ា ក្នុងទីក្រុង Irvine និយាយថា “ការស្រក់ខ្ទុះនៅខាងក្រោយឆ្អឹងច្រមុះគឺជាដើមហេតុនៃក្លិនមាត់មិនល្អ” ។ ការហូរទឹកចេញពីក្រោយឆ្អឹងច្រមុះគឺជាការចំណាំដ៏ចម្បងបំផុតក្រោយពីភ្ញាក់ពីដេកព្រឹកឡើង ហើយវាក៏ជាហេតុផលមួយដែលមនុស្សជាច្រើននាក់ត្រូវការដុះធ្មេញសំរាប់ជាការងារដំបូងរបស់គេនៅពេលព្រឹក ។
៨. ទទួលទាន ទឹកដោះគោជូរ
ទឹកដោះគោជូរ(Yogurt) ជួយបំពេញឡើងវិញនូវបាក់តេរីដែលល្អទៅក្នុងពោះវៀន និងជួយ រក្សានូវសុខភាពមាត់ធ្មេញបានយ៉ាងល្អប្រសើ ។
៩. ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូគឺជាប្រការមួយដែលភ្ញោចអោយបញ្ចេញទឹកមាត់ប្រសិនបើមាត់របស់អ្នកស្ងួត វានឹងមានក្លិនមិនល្អ ។ ទឹកមាត់គឺជារូបធាតុមួយជួយសំអាតបាក់តេរីអោយបានស្អាត់ល្អពីក្នុងមាត់របស់អ្នក ។
១០. ទៅពិគ្រោះជាមួយទន្តបណ្ឌិត
យ៉ាងហោចណាស់អ្នកត្រូវតែទៅជួបពេទ្យធ្មេញជាងរៀងរាល់៦ខែម្តង់ដែរ ព្រោះពួកគេអាចជួយសំអាតធ្មេញ និងពិនិត្យលើសុខភាពមាត់ធ្មេញរបស់អ្នក ។ ពេទ្យធ្មេញអាចពិនិត្យមើលមាត់និងធ្មេញរបស់អ្នកដើម្បីរកមើលធ្មេញណាមួយដែលមានប្រហោងធំៗ និងមានជំងឺអញ្ចាញធ្មេញដែលវាជាមូលហេតុធ្វើអោយក្លិនមាត់មិនល្អ ។
ប្រសិនបើមធ្យោបាយថែរក្សាធ្មេញដោយខ្លួនឯងដើម្បីបានក្លិនមាត់មិនល្អមិនទទួលបានលទ្ធផលចូរទៅពីគ្រោះជាមួយគ្រូពេទ្យ ។ ជាម្តងម្កាលក្លិនមាត់មិនល្អអាចជាសញ្ញាមួយនៃការមានបញ្ហាធ្ងន់ធ្ងរដែរដូចជា ការឆ្លងជំងឺ ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ឬជំងឺថ្លើម៕