ជំងឺស្រឡាទែន គឺជាការបង្ករោគ ដោយវីរុសមួយប្រភេទ ឈ្មោះថា Mump និងងាយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបំផុត តាមរយៈទឹកមាត់ ឬទឹកសំបោររបស់អ្នកជំងឺ។ មនុស្សម្នាក់ក៏អាចឆ្លងជំងឺនេះបានដែរ បើសិនជាគេប្រើប្រាស់ របស់របរប្រើប្រាស់ក្នុងផ្ទះបាយ និងកែវទឹករួមគ្នាជាមួយអ្នកជំងឺ។ ជំងឺនេះអាចបង្ការបានយ៉ាងល្អបំផុត តាមរយៈការចាក់វ៉ាក់សាំង។ យកល្អ អ្នកគួរតែដឹងផង អំពីរោគសញ្ញារបស់វា ហើយធ្វើការព្យាបាលទាន់ពេលវេលា ដើម្បីបង្ការផលវិបាក ដែលកើតមានឡើងបាន។ រោគសញ្ញារបស់វា មានដូចជា ៖
- ហើមក្រពេញទឹកមាត់ ៖ ក្រពេញទឹកមាត់នៅក្រោមត្រចៀកទាំងសងខាង អាចនឹងហើម ហើយច្រើនតែបង្កការឈឺចាប់ លើថ្គាមផងដែរ។
- ក្តៅខ្លួនស្ទិញៗ
- ឈឺក្បាល
- ឈឺសាច់ដុំ
- មិនឃ្លានអាហារ ព្រោះតែពិបាកលេប
- អស់កម្លាំង ល្ហិតល្ហៃ។