ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ពី ស្ថានភាពជំងឺគ្រុនឈិកនៅកម្ពុជា ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាចាប់ តាំងពីខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម ៖
១. ស្ថានភាពជំងឺគ្រុនឈើក (ជំងឺឈឺកគន់ហ្គន់យ៉ា)
យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្ររបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈីក បានចាប់ផ្តើមកើត មានឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីឈឺជំងឺនេះមានចំនួន សរុប ១០២០ ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២នាក់ (៥៥%)។ ចំនួនករណីជាង ៨០% គឺកើតមានក្នុងខេត្តចំនួន ៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ខេត្តដែលមានករណ៏គ្រុនឈឺកផ្សេងទៀត រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលសរុបមកដល់ពេលនេះ មាន ខេត្តចំនួន ១២ ខេត្តហើយដែលមានកើតជំងឺគ្រុនឈកនេះ។
តារាងខាងក្រោម បង្ហាញពីករណីជំងឺគ្រុនឈកតាម បណ្តាខេត្តទាំង ១២ ៖