ចង់ឲ្យកូនគេងដណ្តប់ភួយ អ្នកគួរតែរង់ចាំដល់កូនរបស់អ្នក មានអាយុមួយឆ្នាំសិន នេះបើយោងតាមក្រុមគ្រូពេទ្យជំនាញរោគកុមារ ឬហៅកាត់ថា (AAP)។ ពូកទន់ពេក ខ្នើយធំពេក ឬភួយក្រាស់ ហើយមានធូលីដីច្រើនទៀតនោះ គឺពិតជាងាយនឹងបង្កគ្រោះថ្នាក់ ដល់កូនរបស់អ្នកខ្លាំងណាស់។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន ចំពោះរបស់របរទាំងនេះ។
ភួយក្រាស់ៗ មិនសូវជាល្អ សម្រាប់កូនរបស់អ្នកប៉ុន្មាននោះទេ។
បន្ទាប់ពីអាយុ ១២ ខែ កូនរបស់អ្នកអាចនឹងធំល្មម ហើយដោះស្រាយបញ្ហានានាបានដោយខ្លួនឯងខ្លះហើយ ដូចជាការយំខ្លាំងៗ ឬរើរបំរាស់របស់របរនៅពីមុខ ពេលថប់ដង្ហើមជាដើម។
យ៉ាងណាមិញ គ្រូពេទ្យជំនាញបានប្រាប់ថា ក្រោយអាយុមួយឆ្នាំ អ្នកអាចឲ្យកូនកើយខ្នើយ ឬដាក់របស់លេង នៅក្បែរកូនៗបានបន្តិចបន្តួចហើយ៕