នៅពេលយើងនិយាយដល់ការរួមភេទ មានមនុស្សជាច្រើនបាននិយាយអំពីរបៀបដែលស្ត្រីគួរធ្វើ និងមិនគួរធ្វើ ប៉ុន្តែគេមិនសូវនិយាយច្រើនអំពីបុរសឡើយ។ ទោះបីជាយ៉ាងនេះក្តី សម្រាប់មនុស្សប្រុសមានរឿងមួយចំនួនដែរ ដែលខ្លួនគួរតែចងចាំ និងមិនធ្វើឡើងចំពោះលិង្គរបស់ខ្លួនមុនពេលរួមភេទ។
មិនត្រូវបណ្តោយលេងលិង្គច្រើនពេកឡើយ
សម្រាប់ការបរបោសអង្អែលមុនពេលរួមភេទ វាគឺជារឿងសំខាន់ណាស់មុនពេលអ្វីៗចាប់ផ្តើមទាំងអស់គ្នា។ ប៉ុន្តែសម្រាប់បុរសវិញ អ្នកត្រូវដឹងថាតើការបរបោសអង្អែលប៉ុណ្ណាទើបហៅថាច្រើនពេក។ ការបណ្តោយឲ្យមានការលេងលិង្គច្រើនពេក មិនមែនធ្វើឲ្យអ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពទេ។ បើសិនជាអ្នកមានបញ្ហាលិង្គឡើងមិនរួចក្រោយពីបរបោសអង្អែលរួច យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទៅ។
កុំព្យាយាមប្រើប្រេងរំអិលអី
លិង្គមិនត្រូវការប្រើប្រេងរំអិលឡើយ។ ទឹករំអិលទ្វារមាសស្ត្រីគឺគ្រប់គ្រាន់សម្រាប់សកម្មភាពបរបោសអង្អែលហើយ។ ក្រៅពីនេះ បើសិនជាអ្នកប្រើស្រោមអនាម័យទៀត វារឹងតែបរិបូរណ៍ណាស់ហើយ។ ដូច្នេះហេតុអ្វីអ្នកត្រូវពិបាកខ្លួនប្រើប្រេងរំអិលពីខាងក្រៅទៀតធ្វើអី? ក្រៅពីនេះវាក៏អាចធ្វើឲ្យកើតកន្ទួលរមាស់ ឬការបង្ករោគនៅថ្ងៃក្រោយថែមទៀត។
កុំប្រើដៃច្រើនពេក
មិនខ្វល់ថាអ្នកធ្វើវាដោយខ្លួនឯង ឬពឹងឲ្យដៃគូជួយទេ ចូរប្រុងប្រយ័ត្នឲ្យមែនទែនផង។ បើសិនជានាងចូលរួមធ្វើសកម្មភាពដែលអ្នកអាចធ្វើបានដោយខ្លួនឯង ចូរបង្ហាញនាងឲ្យធ្វើថ្នមៗ និងមួយៗទៅ។ ការដែលធ្វើវាខ្លាំងពេក អាចនឹងធ្វើឲ្យខាតបង់ភាពរីករាយទៅវិញទេ។
ចូរចៀសវាងការប្រើគ្រឿងផ្សំដែលខុស
ពិតណាស់ ខាងស្រីទំនងជាខ្ពឺមខ្លាំងបើសិនជាតំបន់ឯកជនរបស់អ្នកមានភាពកខ្វក់។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវការលាងសម្អាតកន្លែងនេះជាមួយនឹងសាប៊ូដែលមានក្លិនក្រអូបនោះទេ។ គ្រាន់តែប្រើទឹក និងសាប៊ូដុសសម្អាតធម្មតាៗគឺគ្រប់គ្រាន់ហើយ។
កុំប្រើសម្ពាធខ្លាំងពេក
ខណៈពេលកំពុងតែធ្វើការបរបោសអង្អែលក្នុងពេលរួមភេទ ការដែលប្រើដៃជួយខ្លួនឯង ឬប្រើមាត់បៀមលិង្គនោះ ចូរប្រុងប្រយ័ត្នខ្លះផង។ ការដែលប្រើសម្ពាធខ្លាំងចំពោះការងារនេះពេក អាចនាំឲ្យលិង្គបាក់ ឬខូចអារម្មណ៍ស្រើបស្រាលបាន។
មិនត្រូវប្រើមាត់បៀមលិង្គច្រើនពេកទេ
ចូរណែនាំឲ្យដៃគូអ្នកចេះពីវិធីបម្រើអារម្មណ៍អ្នកដោយថ្នមៗ និងមិនបង្កការឈឺចាប់ផង។ ពេលខ្លះ បើសិនជាអ្នកបង្ខំឲ្យនាងប្រើមាត់ វាអាចនឹងនាំរឿងអាក្រក់ច្រើនជាងរឿងល្អ។ ផ្ទុយទៅវិញ ចូរស្នើរសុំនាងថាមវិធីត្រឹមត្រូវ និងណែនាំនាងថាគួរធ្វើបែបណាល្អផង៕