ការឈឺក្បាល អាចជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរមួយ ដែលមានដូចជា ការដាច់សសៃឈាមក្នុងខួរ ក្បាល, ជំងឺរលាកស្រោមខួរក្បាល ឬ ជំងឺរលាកខួរក្បាល។ អ្នកត្រូវប្រញាប់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានភ្លាមៗ ប្រសិនបើអ្នកមានការឈឺក្បាលក្នុងសភាពធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺក្បាល ដែលកើត មានរួមជាមួយនឹង ៖
- វង្វេងស្មារតី ឬ មានការពិបាកក្នុងការស្តាប់យល់សម្តីរបស់នរណាម្នាក់។
- សន្លប់។
- មានគ្រុនក្តៅខ្លាំង ( ៣៩ ទៅ ៤០អង្សាសេ)។
- មានភាពស្ពឹក, ចុះខ្សោយ ឬ ពិការនៅចំហៀងណាមួយនៃរាងកាយ។
- តឹងណែននៅកញ្ចឹងក។
- ពិបាកក្នុងការមើលឃើញ។
- ពិបាកក្នុងការនិយាយស្តី។
- ពិបាកក្នុងការដើរ។
- ក្អួតចង្អោរ ឬ ក្អួត ។
ធ្វើការណាត់ជួបនឹងគ្រូពេទ្យ
អ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ ប្រសិនបើអ្នកធ្លាប់មានការឈឺក្បាលដែល៖
- កើតមានញឹកញាប់ជាងពេលធម្មតា។
- មានសភាពធ្ងន់ធ្ងរ ជាងពេលមុន។
- មានសភាពកាន់តែអាក្រក់ឡើង ឬ មិនជាស្រាកស្រាន្តជាមួយនឹងការប្រើប្រាស់ថ្នាំបំបាត់អាការៈ ឈឺក្បាល និងការឈឺចាប់។
- បង្អាក់ដល់ការងារ,ការគេង ឬ ការចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃជាធម្មតារបស់អ្នក។
- ធ្វើអោយអ្នកមានស្ត្រេស ហើយនៅពេលដែលអ្នកចង់ស្វែងរកនូវជម្រើសនៃការព្យាបាល ដ៏សាក សម ដែលអាចជួយអ្នក ក្នុងការគ្រប់គ្រងវាអោយបានប្រសើរជាងមុន ៕