ការពារ ប្រសើរជាងព្យាបាល ដូច្នេះ សម្រាប់អ្នកមានវ័យចំណាស់ ឬប្រឈមនឹងជំងឺបេះដូង សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ក្នុងករណីដែលអ្នក បានជួបរោគសញ្ញាដូចខាងក្រោមញឹកញាប់ ៖
១. តឹងណែនក្នុងដើមទ្រូង
ប្រសិនបើអ្នក ចេះតែតឹងណែនក្នុងទ្រូង មានសម្ពាធ និងមានអារម្មណ៍ក្តៅក្រហាយ នៅតំបន់ទ្រូង វាដល់ពេលដែលអ្នក ត្រូវទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញបេះដូងហើយ។
២. នៅសុខៗ អស់កម្លាំង ដោយមិនដឹងមូលហេតុ
អាការៈបែបនេះ នឹងធ្វើឲ្យអ្នកគ្មានអារម្មណ៍ធ្វើការ វិលវល់ និងធុញថប់ខ្លាំង។
៣. ផ្តាសាយយូរថ្ងៃ
ប្រសិនបើអ្នកឈឺយូរថ្ងៃ ដោយសារជំងឺផ្តាសាយ វាក៏ប្រហែលជាសញ្ញាមួយ នៃជំងឺគាំងបេះដូងផងដែរ។ ពេលបេះដូងទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយរបស់អ្នក ទទួលរងផលប៉ះពាល់ ដែលជាហេតុនាំឲ្យអ្នកឈឺផ្តាសាយ។
៤. ហើម
ការហើមដៃ ហើមជើង ហើមពោះ ឬកន្លែងណាផ្សេងទៀត ដោយមិនមានមូលហេតុច្បាស់ អាចជាសញ្ញាបញ្ជាក់ថា បេះដូងរបស់អ្នកលោត ឬរុញច្រានឈាម ក្នុងកម្រិតខុសធម្មតាហើយ ដែលជាហេតុធ្វើឲ្យសរសៃឈាមវ៉ែនរលាកបាន។
៥. ពិបាកដកដង្ហើម
ពេលបេះដូងចុះខ្សោយ វានឹងផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ទៅឲ្យសួតមានដំណើរការល្អនោះទេ ដែលជាហេតុធ្វើឲ្យអ្នកពិបាកដកដង្ហើម៕