ជំងឺដុំសាច់ក្នុងស្បូនច្រើនតែមិនមែនជាដុំសាច់មហារីកឡើយ។ ប៉ុន្តែវាអាចធ្វើឲ្យយើងមានការឈឺចាប់ និងមិនស្រួលជាពិសេសតែម្តង។
ជាធម្មតា រោគសញ្ញានៃការមិនស្រួលរបស់ជំងឺដុំសាច់ក្នុងស្បូនមានដូចជា៖
- ឈាមរដូវមកច្រើនៗ និងឈឺចាប់ខ្លាំង
- មានអារម្មណ៍ថាណែនៗនៅពោះផ្នែកខាងក្រោម ឬអាងត្រគាក
- ហើមក្នុងពោះ
- ឈឺចាប់ក្នុងពេលរួមភេទ
- ឈឺចង្កេះ
- មានបញ្ហាចំពោះការមានកូន៕