ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការជាសះស្បើយ នៃជំងឺវីរុសកូវីដ-១៩ ម្នាក់ទៀតហើយ ហើយក៏មិនមាន ករណីវីជ្ជមានបន្ថែមទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៤០នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៩៧នាក់៕