ល្បែងកំសាន្តមួយចំនួន ពិតជាល្អខ្លាំងណាស់ សម្រាប់កូនៗរបស់អ្នក ពីព្រោះវានឹងធ្វើឲ្យពួកគេក្លាហាន និងហ៊ានបញ្ចេញសមត្ថភាពរបស់ពួកគេ។
ល្បែងកំសាន្ត អាចជួយឲ្យពួកគេកសាងមិត្តភាព និងឆ្លាតវៃជាងមុន។
ខាងក្រោមនេះ គឺជាល្បែងកំសាន្តមួយចំនួន ដែលអាចជួយដល់កូនរបស់អ្នក។
បិទមុខ បិទពួន
អ្នកប្រហែលជាធ្លាប់លេងល្បែងនេះហើយ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេថា វាល្អយ៉ាងណានោះ។ វាជួយកូនរបស់អ្នកឆ្លាត ក្នុងការស្វែងរកវិធីលាក់ខ្លួន និងរកដៃគូរបស់ពួកគេផងដែរ។
ស្វាចាប់បាល់
ល្បែងមួយនេះ តម្រូវឲ្យមានសមាជិកពីរបីនាក់ឡើងទៅ ហើយអ្នកចាញ់គេម្នាក់ ត្រូវរង់ចាំចាប់បាល់ ដែលអ្នកផ្សេងបោះឲ្យគ្នា។ វាក៏ជួយបង្កើនមិត្តភាព និងផ្តល់នូវសុខភាពល្អផងដែរ។
លោតបាវ
ល្បែងនេះក៏ជួយឲ្យកូនរបស់ខិតខំប្រឹងប្រែង ដើម្បីជ័យជម្នះផងដែរ៕