ក្មេងតូចៗប្រហែលជាអាចទៅជាមានភាពតក់ស្លុតបើសិនជាពួកគេមិនចំណាយពេលវេលាលេងដូចធម្មតា។ ដូច្នេះមូលហេតុដែលនាំឲ្យពួកគេទៅជាបែបនេះច្រើនតែបណ្តាលមកពីជំងឺថប់អារម្មណ៍ណាមួយក្នុងខ្លួន។
ខាងក្រោមនេះគឺជាអាការៈព្រមានមួយចំនួនដែលបញ្ជាក់ថា កូនតូចៗរបស់អ្នកកំពុងតែមានភាពតក់ស្លុត ដែលតម្រូវឲ្យឪពុកម្តាយយកចិត្តទុកដាក់៖
• ព្យាយាមចៀសវាងពីការជួបជាមួយអ្នកដទៃ
• មិនឃ្លានអាហារ
• ចេះតែភ័យៗ
• ពិបាកគេង ឬគេងមិនស្រួល
• ឈឺក្បាល ឬឈឺក្នុងពោះ
• បាក់ទឹកចិត្ត៕