ស្ត្រីដែលកើតជំងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូងច្រើនតែមិនមានបង្កជាអាការៈអ្វីទាំងអស់។ រោគសញ្ញាច្រើនមិនកើតមានអ្វីឡើយលុះត្រាតែមហារីកមានការរាលដាលទៅកន្លែងផ្សេង ឬលូតលាស់ចូលក្នុងជាលិកាពេញលេញហើយ។
ដូច្នេះកុំមើលស្រាលនូវអាការៈព្រមាននៃជំងឺមហារីកមាត់ស្បូនឲ្យសោះ។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមដើម្បីច្បាស់ថាអ្វីៗមានលក្ខណៈធម្មតាចំពោះសុខភាពអ្នកហើយ។
ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា ជាសញ្ញាគ្រោះថ្នាក់នៃជំងឺមហារីកមាត់ស្បូន៖
- ឈឺចាប់ពេលនោម
- ធ្លាក់ឈាមនៅចន្លោះពេលមករដូវ
- ធ្លាក់ឈាមក្រោយពីរួមភេទរួច ឬមានការហូរឈាមផ្សេងៗទៀតដែលមិនធម្មតា
- ឈឺចាប់ក្នុងទ្វារមាសក្នុងពេលរួមភេទ
- មានទឹករំអិលហូរចេញពីទ្វារមាសដែលមានក្លិនស្អុយ៕