នៅពេលដែលអ្នកចម្អិនម្ហូប នោះផ្សែងនឹងនៅក្នុងផ្ទះបាយមិនងាយចេញទៅណាទេ នៅពេលដែលគ្មានអ្វីសម្រាប់ប៊ឺត។ ដូចនេះ តើគួរតែដាំរុក្ខជាតិអ្វី ទើបអាចកំចាត់ផ្សែងទាំងឡាយចេញបានអស់ទៅ?
1. អ្នកអាចដាំដើមដំបងយក្សក្នុងផ្ទះបាយបាន ព្រោះដើមឈើមួយប្រភេទនេះ អាចជួយជម្រះបរិយាកាសក្នុងផ្ទះបាយអ្នកឲ្យស្អាត មិនងាយមានផ្សែងពុលណាអាចរក្សាក្នុងផ្ទះបាយអ្នកបានឡើយ។ ដូចនេះ ផ្សែងទាំងឡាយ នឹងអាចត្រូវបានដើមឈើមួយនេះប៊ឺតអស់ គ្មានសល់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទេ។
2. អ្នកក៏អាចដាំជីអង្កាមក្នុងផ្ទះបាយដែរ ព្រោះវាមានក្លិនក្រអូប ដែលអាចជួយអ្នកឲ្យបន្ធូរអារម្មណ៍បាន មិនតានតឹងពេលធ្វើម្ហូបឡើយ។ ម្យ៉ាងទៀត អ្នកក៏អាចដាក់ក្នុងម្ហូបធ្វើឲ្យឈ្ងុយផងដែរ។ ជាពិសេស វានឹងធ្វើឲ្យខ្យល់កង្វក់ដែលមានក្នុងផ្ទះបាយមិនអាចនៅយូរបានឡើយ ព្រោះវាបានប៊ឺតចូលទៅអស់ ដោយបញ្ចេញតែអុកស៊ីសែននោះទេ។
3. ជីវ៉ាន់ស៊ុយ ក៏អ្នកគួរតែដាំក្នុងផ្ទះបាយផងដែរ ព្រោះវាល្អចំពោះសុខភាពអ្នកខ្លាំងណាស់ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយផងដែរ។ ជាពិសេស វាអាចជួយកំចាត់ផ្សែងពុលទាំងឡាយឲ្យចេញអស់ ដោយធ្វើឲ្យអ្នកមិនងាយស្រូបចូលផ្លូវដង្ហើមឡើយ។ ដូចនេះ អ្នកអាចជ្រើសរើសរុក្ខជាតិ៣នេះ មួយណាក៏បានដែរ ដើម្បីដាំក្នុងផ្ទះបាយអ្នក នោះផ្សែងកង្វក់ នឹងអាចចេញអស់ជាមិនខានឡើយ៕