ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលកូនក្នុងផ្ទៃប្រាប់អ្នកម្តាយថា ម៉ាក់ៗកំពុងតែខ្វះឈាមហើយ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកម្តាយខ្វះឈាម កូនក្នុងផ្ទៃនឹងកម្រើកច្រើនខុសពីធម្មតា ព្រោះនៅពេលដែលរាងកាយអ្នកម្តាយខ្វះឈាម នឹងមិនអាចផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់កូនដកដង្ហើមឡើយ។ ជាហេតុដែលធ្វើឲ្យកូនធ្វើចលនាច្រើនដើម្បីប្រាប់អ្នកម្តាយថាកំពុងតែខ្វះឈាម។ ដូចនេះ បើអ្នកម្តាយខ្វះឈាម អាចពិសារអាហារដែលមានផ្ទុកប្រូតេអ៊ីន និងសារធាតុដែក ដូចជា ថ្លើមសត្វ ឈាមសត្វ ព្រមទាំងបន្លែ និងផ្លែឈើ ដើម្បីប៉ូវឈាមបានគ្រប់គ្រាន់ ទើបមិនធ្វើឲ្យអ្នកម្តាយ និងកូនប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។ ប៉ុន្តែប្រសិនជាអ្នកខ្វះឈាមធ្ងន់ធ្ងរ អាចពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា៕