ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលនារីងាយមានផ្ទៃពោះជាងគេ។ តើមានពេលណាខ្លះទៅ?
មានស្ត្រីមួយចំនួនងាយស្រួលក្នុងការមានកូនខ្លាំងណាស់ ហើយក៏មាននារីមួយចំនួនពិបាកក្នុងការមានផ្ទៃពោះដែរ ដោយរៀបការរួច២ឆ្នាំនៅតែមិនមានទៀត។ ប្រសិនជាអ្នកចង់មានកូនបានសម្រេច អ្នកគួរតែជ្រើសរើសរយៈពេលត្រូវក្នុងការរួមភេទ។ ដូចនេះ អ្នកអាចជ្រើសរើសចន្លោះពីម៉ោង៥ល្ងាចដល់ម៉ោង៧យប់ ដើម្បីរួមភេទបាន ព្រោះក្នុងរយៈពេលនេះ ស្ពែម៉ាតូសូអ៊ីតរបស់បុរសខ្លាំង ហើយមេជីវិតញីរបស់នារីក៏ងាយបញ្ចេញដែរ។ នៅពេលដែលអ្នករួមភេទ នឹងធ្វើឲ្យអ្នកអាចផលិតបានកូនយ៉ាងលឿនតែម្តង មិនចាំបាច់បារម្ភថាគ្មានកូននោះទេ៕