ឆ្នាំក្រោយជាឆ្នាំដែលឆ្នាំទាំង៣ខាងលើអាចប្រឈមមុខនឹងទ្រព្យធំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
សម្រាប់បងប្អូនដែលកើតក្នុងឆ្នាំរោង ក្នុងឆ្នាំក្រោយនេះ ជាឆ្នាំដែលហុងស៊ុយអ្នកចាប់ផ្តើមឡើងខ្ពស់ មិនថាការងារ មុខរបរ ស្នេហា ឬគ្រួសារទេ សុទ្ធតែមានអ្នកជួយពីក្រោយ ធ្វើឲ្យអាចទទួលបានជោគជ័យខ្លាំង។ ដូចនេះ អ្នកអាចរងចាំទទួលលាភធំមួយនេះបាន។
ឆ្នាំរោង
ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំរោងមិនសូវទទួលបានផលសោះ ប៉ុន្តែឆ្នាំក្រោយមិនដូចគ្នាទេ ដោយមានទ្រព្យអាចរត់មករកអ្នក។ ដូចនេះ អ្នកមិនចាំបាច់នឿយហត់រត់តាមទ្រព្យឡើយ។ ជាពិសេស អ្នកអាចឡើងឋានៈ ប្រាក់ខែ ថែមទាំងអាចកសាងបានគ្រួសារមួយទៀតផង។
ឆ្នាំខាល
ក្នុងឆ្នាំក្រោយ ទោះបីជាអ្នកមិនធ្វើអ្វី ក៏អាចមានទ្រព្យមករកអ្នកដែរ។ ជាពិសេស ទ្រព្យដែលអ្នកទទួលបានគឺក្រាស់តែម្តង ដោយធ្វើឲ្យអ្នកកាន់ឡើងចុកដៃតែម្តង។ ដូចនេះ អ្នកនឹងអាចទុកទ្រព្យនោះបានច្រើន ដោយអាចសល់ចាយដល់ឆ្នាំមួយទៀត។
ឆ្នាំវក
អ្នកអាចចាប់ផ្តើមទទួលបានលាភថ្មីក្នុងឆ្នាំក្រោយ ដោយទោះបីជាអ្នកខ្ចិល ក៏អាចទទួលបានប្រាក់ដែរ។ ប៉ុន្តែបើអ្នកខំប្រឹងបន្តិចទៀត នោះអ្នកនឹងអាចទទួលបានកាន់តែធំជាងនេះ។ ដូចនេះ អ្វីដែលអ្នកមានច្រើនជាងគេ គឺមានតែប្រាក់តែប៉ុណ្ណោះ៕